header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសជនជាតិចិនម្នាក់ ផឹកស៊ីស្រវឹង ដើរស្រែកឡូឡា ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកលៀប នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនរួចប្រគល់ឲ្យ​ការិយា​ល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃផែនការងារអន្តោប្រវេសន៍ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីវេលាម៉ោង១៖៤០នាទីរសៀល​ថ្ងៃអង្គារ ១៤កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨នេះ។

ជនជាតិចិនរូបនោះ ឈ្មោះ CHENG KUN ភេទប្រុស អាយុ៣៤ឆ្នាំ ត្រូវបាន​នគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកលៀប បន្ទាប់ពីរូបគេផឹកស្រាស្រវឹង ស្រែកឡូឡានៅតាមទីសាធារណៈ និងគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន។

បន្ទាប់មកកម្លាំងការិយាល័យបានធ្វើការសាកសួរ ឃើញថា ជននេះចូលមកប្រទេសកម្ពុជាលើកចុងក្រោយនៅថ្ងៃ១១ ខែមេសា ឆ្នាំ២០១៨ តាមច្រកអន្តរជាតិព្រលានយន្តហោះភ្នំពេញ រយៈកាលស្នាក់នៅប្រទេសកម្ពុជាគ្មានការងារច្បាស់លាស់។ បច្ចុប្បន្ន​ត្រូវបាន​បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post