header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនបុរសជនជាតិចិនម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ រឿងលួចលាក់គ្រឿងញៀនក្នុងកញ្ចប់ស្បោង ដោយរុំជាប់នៅនឹងភ្លៅទាំងសងខាង និងដងខ្លួនប្រមាណជិត២គីឡូក្រាម ក្នុងគោលបំណងបម្រុងនាំចេញទៅក្រៅប្រទេស។

ជនសង្ស័យឈ្មោះ YU WEI YI កាន់លិខិតឆ្លងដែនលេខ 462923 ត្រូវបានកម្លាំងអន្ដោប្រវេសន៍ ប្រចាំការនៅព្រលានយន្តហោះអន្ដរជាតិភ្នំពេញ សហការជាមួយកម្លាំងគយ ធ្វើការឃាតខ្លួននៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ដោយសង្ស័យថា មានលាក់ទុកសារធាតុញៀននាំចេញខុសច្បាប់ ក៏ត្រូវបានឃាត់ខ្លួនភ្លាមតែម្តង។

ពេលត្រួតពិនិត្យជាក់ស្ដែងសមត្ថកិច្ចបានរកឃើញគ្រឿងញៀនត្រូវជនសង្ស័យរុំគៀបជាប់នៅនឹងភ្លៅទាំងសងខាង និងដងខ្លួន សរុបចំនួន៤កញ្ចប់ ជាគ្រឿងញៀនប្រភេទ METHAMPHETAMINE ដែលមានទម្ងន់ចំនួន១,៩៩៤.៧២ ក្រាម ។

ពាក់ព័ន្ធនិងករណីនេះ ជនសង្ស័យបានសារភាពថា ខ្លួនគេស៊ីឈ្នួលនាំយកគ្រឿងញៀនទាំងនេះ ទៅបរទេសក្នុងតម្លៃ៥ ០០០ដុល្លារ តែខ្លួនមិនទាន់បានលុយទេ ពេលយកទៅដល់គោលដៅទើបគេប្រគល់លុយអោយ ហើយពេលចេញដំណើរមកដល់ព្រលានយន្តហោះក៏ត្រូវចាប់ខ្លួនតែម្ដង។

ព្រះរាជអាជ្ញាអមសាលាដំបូងកំពង់ធ្វើការសាកសួរជនសង្ស័យនៅឡើយនាថ្ងៃទី ២៣តុលានេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post