header ads

Sponsor

រិទ្ធី

តាមរយៈវិដេអូររយៈពេល៦០វិនាទី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាលោក Hidehisa Horinouchi បាននិយាយអំពីរថយន្តក្រុងថ្មីរបស់ជប៉ុន និងផែនការដំណើរការនៃរថយន្តក្រុងនេះ។ យោងតាមការចុះផ្សាយរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។

លោក Hidehisa Horinouchi បានថ្លែងថា ចាប់ពីខែតុលា នេះតទៅរថយន្តក្រុងនៅទីក្រុងភ្នំពេញកំពុងដំណើរការច្រើនជាងមុន រថយន្តក្រុងនេះត្រូវបានរៀបចំឡើងតាមបទពិសោធន៍របស់ប្រទេសជប៉ុន។ លោកបានបន្តថា៖ការធ្វើដំណើរតាមរថយន្តក្រុង មានភាពងាយស្រួលច្រើនដោយសារ យើងអាចប្រើប្រាស់តាម App សម្រាប់រថយន្តក្រុងពណ៌ខៀវរបស់ជប៉ុន កំពុងរៀបចំប្រព័ន្ធ GPS ។ ជាចុងក្រោយឯកអគ្គរាជជប៉ុនរូបនេះបានសំណូមពរឱ្យប្រជាពលរដ្ឋសាកល្បងរថយន្តក្រុងកុំបីខាន។

សូមបញ្ជាក់ថា រថយន្តក្រុងចំនួន ៤១ គ្រឿង ដែលបានផ្តល់ជូនសាលារាជធានីភ្នំពេញក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ត្រូវបានដាក់ឱ្យដំណើរការនាថ្ងៃទី០១ ខែតុលា ហើយចំនួនខ្សែរត់នៃសេវារថយន្តក្រុងបានកើនឡើងពី ៩ ទៅ ១៣ ខ្សែរត់។

ហើយត្រឹមដំណាច់ឆ្នាំនេះ រថយន្តក្រុងចំនួន ៣៩ គ្រឿង នឹងត្រូវផ្តល់ជូនបន្ថែមដល់សាលារាជធានីភ្នំពេញ ដូចនេះ រថយន្តក្រុងសរុបចំនួន ៨០ គ្រឿង នឹងដំណើរការនៅរាជធានីភ្នំពេញ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។ កម្មវិធីស្មាតហ្វូនសម្រាប់កំណត់ពីទីតាំងរថយន្តក្រុង និងការទូទាត់ងាយស្រួលដែលមានឈ្មោះថា "Weell" នឹងត្រូវបានដាក់ឲ្យដំណើរការផងដែរ។ ប្រព័ន្ធសេវាដឹកជញ្ជូនសាធារណៈនៅក្នុងទីក្រុងនឹងកាន់តែមានភាពងាយស្រួល។ សូមប្រើប្រាស់រថយន្តក្រុងដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។

សម្រាប់តម្លៃសំបុត្ររថយន្តក្រុងគឺ ១ ៥00 រៀល តែប៉ុណ្ណោះ ជាពិសេសសម្រាប់មនុស្សចាស់ ជនពិការ កម្មកររោងចក្រ ស្ដ្រីមានផ្ទៃពោះ ព្រះសង្ឃ សិស្ស និស្សិត គ្រូបង្រៀន អត្តពលិក ជិះរថយន្តក្រុងដោយមិនគិតថ្លៃ។

អ្នកអាចជិះរថយន្តក្រុង និងបង់ថ្លៃសំបុត្ររថយន្តក្រុងក្នុងប្រអប់តាមច្រកចូលទ្វារមុខនៃរថយន្តក្រុងស្ថិតនៅក្បែរអ្នកបើកបរ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post