header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា រថយន្ដធុនធំដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋាន ដឹកជញ្ជូន ផ្លូវគោក ប្រមាណ២២៦,៣៧១គ្រឿង ខណៈប័ណ្ណអ្នកបើកបររថយន្ដធុនធំប្រមាណ ១៣៤,០៧២ប័ណ្ណ ស្មើនឹង៥៩,៣៣% នៃចំនួនរថយន្ដធុនធំដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋាន។

លក្ខខណ្ឌនៃការចុះឈ្មោះចូលរៀន ដើម្បីមានសិទ្ធចូលរៀនយកប័ណ្ណបើកបរយានយន្ដធុនធំគឺតម្រូវឲ្យមានប័ណ្ណបើកបរ យានយន្ដធុនតូចជាមុនសិន។

ថ្លែងក្នុងពិធី ដាក់ឲ្យដំណើរការ នូវមជ្ឈមណ្ឌលបណ្តុះបណ្តាល បើកបររថយន្តធុនធ្ងន់ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ លោក ស៊ុន ចាន់ថុល ថា“យានយន្ដធុនធំដែលបានចុះបញ្ជី នៅអគ្គនាយកដ្ឋានមានចំនួនសរុប២២៦,៣៧១គ្រឿង អ្នកប័ណ្ណបើកបរយានយន្ដធុនធំ មានចំនួន១៣៤,០៧២ បណ្ណ ស្មើនឹង៥៩,៣៣% នៃចំនួនយានយន្ដធុនធំដែលបានចុះបញ្ជី ដែលផ្ទុយពីរថយន្ដគ្រួសារដែលចំនួនប័ណ្ណបើកបរច្រើនជាងចំនួនយានយន្ដដែលបានចុះបញ្ជី”។

លោកបន្ដថា ប្រជាពលរដ្ឋខ្មែរមួយចំនួន មិនមានប័ណ្ណបើកបរត្រឹមត្រូវ ទៅនឹងប្រភេទរថយន្ដ ដែលខ្លួនជិះឡើយ។

រដ្ឋមន្ដ្រីក្រសួងសាធារណការ ក៏បានអំពាវនាវ ទៅដល់អគ្គនាយករដ្ឋាន ដឹកជញ្ជូនផ្លូវគោក ត្រូវមានការពិនិត្យឡើងវិញ ចំពោះសាលាបង្រៀនបើកបរដែលទទួលបានអាជ្ញាប័ណ្ណ ពីក្រសួងសាធារណការ ដែលមិនមានរថយន្ដធុនធំ និងកម្មវិធីផ្សេងៗ ដើម្បីបណ្ដុះបណ្ដាលទៅដល់អ្នកបើកបរ យានយន្ដធុនធំប្រសិនបើមិនមានរថយន្ដធុនធំ ទេត្រូវដកអាជ្ញាប័ណ្ណ មកទុកវិញ។

ឆ្លៀតឱកាសនោះដែរលោក ស៊ុន ចាន់ថុល លើកឡើងទៀតថា ប្រជាពលរដ្ឋណាមួយចង់រៀនបើកបរនៅ មជ្ឈមណ្ឌលបណ្តុះបណ្តាល បើកបររថយន្តធុនធ្ងន់ មិនសូវមានថវិកា ក៏មជ្ឈមណ្ឌល មានកម្មវិធី រៀនបើកបរ បង់រំលស់ ផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post