header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ស្ពឺៈ លុយរាប់លានដុល្លារ ត្រូវបានក្រុមចោរធ្វើសកម្មភាពកាត់របងលួសជុំ​វិញរោងចក្រចូលទៅគាស់ទូដែក យក​រត់គេចខ្លួនបាត់ស្រមោល ខណៈក្រុមសន្តិសុខឯកជនយីហោ(ATS) យាមប្រចាំការ២៤ម៉ោង ព្រមទាំងកម្លាំងសមត្ថកិច្ចស្រុកសំរោងទងផងដែរ នៅតែក្រុមចោរធ្វើសកម្មភាពគាស់ទូដែក​យកលុយរាប់លានដុល្លារបានទៀតនោះ​។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ​ ហើយសមត្ថកិច្ចប៉ុស្តិ៍ឃុំកាហែង និងសមត្ថកិច្ចស្រុកសំរោងទងព្យាយាមលាក់បាំងព័ត៌មានក្រុមចោរលួចគាស់ទូដែកយកលុយពីក្នុងរោងចក្រផលិតស្រោមជើង ក្រុមហ៊ុន ហ៊្វូត ហ្វ័រវើត ខេមបូឌា សកន៍ ដែលមានទីតាំងតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

បើតាមប្រភពព័ត៌មាន បាននិយាយឲ្យ​ដឹងថា ក្រុមចោរបានកាត់របងលួសចូលទៅក្នុងរោងចក្រខាងលើ មានគ្នាមិនក្រោម៤នាក់នោះទេ ហើយក្រុមចោរអាចធ្វើសកម្មភាពចន្លោះម៉ោង១ ទៅ២រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ បន្ទាប់ពីធ្វើសកម្មភាពគាស់ទូដែកយកលុយរាប់លានដុល្លារទៅបាត់ហើយនោះ គឺខណៈក្រុមសន្តិសុខឯកជនក្រុមហ៊ុន(ATS) និងកម្លាំងសមត្ថកិច្ចស្រុកសំរោងទង ព្រមទាំង​កម្លាំង​ប៉ុស្តិ៍យាមពេលយប់ទៀត នៅតែក្រុមចោរលួចយកលុយរាប់លានដុល្លារបានទៀត។ ប្រភពនិយាយថា បើយាមមានគ្នាច្រើនម្លឹងៗ ហើយចេញបិត ចូលបិតទ្វារម្លឹងៗហើយ (បើខ្មោចក្នុងមិនឲ្យ​ដៃទេ តើខ្មោចក្រៅម្តេច និងហ៊ានចូលទៅ)។

ពាក់ពន្ធ័នឹងការលើកឡើងរបស់ប្រភពពីប្រជាពលរដ្ឋរាយការណ៍មកនោះ អ្នកយកព័ត៌មានយើងបានចុះទៅដល់មុខរោងចក្រទីតាំងកើតហេតុខាងលើ ទាក់ទងទៅលោកនាយប៉ុស្តិ៍នគរបាលរដ្ឋាលឃុំកាហែង លោកនៅក្នុងរោងចក្រស្រាប់ ប្រាប់សារព័ត៌មានថា រកទីតាំងមិនទាន់ឃើញ។ ហើយចំណែកលោក វិន ឡេងហួង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង បានជិះរថយន្តពង្វៀងដានអ្នកសារព័ត៌មានយើង បើទោះបីលោកចូលទៅដល់ទីតាំងកន្លែងកើតហេតុក៏ដោយទូរសព្ទ័ចូលលែងលើកសោះ ហាក់បីដូចជាចង់លាក់បាំងព័ត៌មានជាមួយករណី ក្រុមចោរគាស់ទូដែកយកលុយរាប់លានដុល្លារនេះ។

នេះជាព័ត៌មានបឋមដែលអ្នកសារព័ត៌មានយើងទទួលយកបាន ប៉ុន្តែចំនួនលុយដែលត្រូវក្រុមចោរគាស់ទូដែកយកទៅបានរាប់លានដុល្លារនោះ ចំនួនពិតប្រាកដមិនទាន់ដឹងឡើយ ព្រោះអស់លោកសមត្ថកិច្ចក្នុងខេត្តកំពង់ស្ពឺមិនធ្វើការសហការជាមួយក្រុមអ្នកសារព័ត៌មានប្រចាំខេត្តនោះឡើយ ហើយអ្វីដែលអ្នកសារព័ត៌មានទទួលបាន គឺធ្វើការផ្សព្វផ្សាយបឋមសិនហើយ។ រង់ចាំតើបន្ទាប់ពីជំនាញនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រខេត្តចុះពិនិត្យបានលទ្ធផលយ៉ាងណានោះទេ។ បើបាត់លុយរាប់លានដុល្លារពិតប្រាកដមែននោះ ច្បាស់ជាក្រុមសន្តិសុខឯកជន និងសមត្ថកិច្ចអ្នកយាមវីវរហើយរឿងនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post