header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ឆ្នាំងៈ ស្ត្រីដែលជាប្រពន្ធបានសម្រេចចិត្តដាក់ពាក្យបណ្តឹង ទៅលោកមេឃុំ​ប្តឹងលោកប្តីហេងស៊យថា បានបោកយកចិញ្ចៀនមាស និងម៉ូតូ១គ្រឿងទៅបាត់​សូន្យឈឹងមិនឃើញ​ត្រឡប់មកផ្ទះវិញសោះ ។

​តាម​ពាក្យបណ្តឹង​ ដែល​ដាក់​ចូលទៅ​លោក​មេ ឃុំ​ពន្លៃ ស្រុក​បរិបូរណ៍ បាន​បញ្ជាក់ឲ្យដឹងថា គាត់​មានឈ្មោះ យស់ ណិ​ប អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ជើង​ខ្នា​ ឃុំ​ពន្លៃ​ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង​បានប្តឹង​បុរស​ម្នាក់​ឈ្មោះ​រិ​ទ្ធ មាន​ អាយុ​៤៣​ឆ្នាំ មាន​ស្រុកកំណើត​ ខេត្តកណ្តាល​។

​ស្ត្រី​អភ័ព្វ​ស្នេហ៍​រូបនេះ​បាន​រៀបរាប់ថា ​ពីមុន​គាត់​ជា​ស្ត្រី​មេម៉ាយ​ហើយ ក៏​បាន​ស្គាល់​បុរស​ឈ្មោះ ​រិ​ទ្ធ​ នៅពេល​គេ​មក​ធ្វើ​សំណង់​នៅក្នុង​ភូមិ​របស់គាត់ ​។​ ដំបូង​ឡើយ​បុរស​រូបនេះ​បាន​ប្រើល្បិច​មក​ធ្វើជា​ស្រឡាញ់​រូបនាង​ហើយ​បានឲ្យ​ចាស់ទុំ​ចូល​និយាយ​ស្តីដណ្តឹង​រូបគា ត់​យកធ្វើជា​ប្រពន្ធ​។​ ប៉ុន្តែ​មិនបាន​រៀបការ​នោះទេ ​គ្រាន់តែ​ធ្វើ​ពិធី​សែន​ព្រេនតិចតួច ​តាមបែបប្រពៃណីតែប៉ុណ្ណោះ ។

បន្ទាប់ពី​រស់នៅ​ជាមួយគ្នា​អស់​រយៈពេល​បី​ខែ​រួចមក រូបគាត់ ​(​ស្ត្រី​យស់​ណិ​ប​) ​បាន​ទុកចិត្ត​គ្នា​ជា​ប្តី​ប្រពន្ធ​។ ដោយសារតែ​ឃើញ​ប្រពន្ធ​កាន់តែ​ទុកចិត្ត​ហើយ​នោះ បុរស​ជា​ប្តី (​រិ​ទ្ធ​) ចាប់ផ្តើម​ប្រើ​ឧបាយកល​បោកប្រាស់​តែម្តង​។

​ស្ត្រី​រូបនេះ​បាន​បញ្ជាក់ថា ​នៅមុន​ថ្ងៃ​ភ្ជុំ​បិណ្ឌ គឺ​ថ្ងៃទី​៦​ ខែតុលា ​ឆ្នាំ ២០១៨​ បុរស​ឈ្មោះ​ រិ​ទ្ធ​ នោះបាន​ប្រើល្បិច​សុំ​គាត់​ទៅលេង​បងប្អូន​នៅ​ខេត្តពោធិសាត់​រយៈពេល​១​ថ្ងៃ​។​ គាត់​ក៏​យល់ព្រម​ឲ្យទៅ​ដោយ​នឹក​ឃើញថា បុរស​ឈ្មោះ​រិ​ទ្ធ​ គឺជាប្តីប្រពន្ធនឹងគ្នាទៅហើយ។

នៅពេល​ចេញដំណើរ​ទៅ បុរស​រូបនេះ​បាន​យក​ចិ​ញ្ជៀ​ន​១​វង់ ទម្ងន់​៣​ជី និង ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ស៊េរីឆ្នាំ២០១៥ ដែលជា​របស់គាត់ បាន​ខំ​សន្សំ​លុយ​ទិញយក​ទៅជា​មួយ​ផងដែរ ។​

ចាប់តាំងពី​ថ្ងៃនោះ​ រហូត​មក បុរស​ឈ្មោះ​ រិទ្ធ នោះមិនឃើញត្រឡប់មកផ្ទះវិញទេ គឺបាត់ឈឹង​តែម្តង ​សូម្បីតែ​លេខ​ទូរស័ព្ទ​ទាំងពីរ​ខ្សែ​ ដែល​ធ្លាប់ប្រើ​ក៏​តេ​មិន​ចូល​ដែរ ។​

​ដោយសារតែ​មិនឃើញ​ឈ្មោះ​ រិទ្ធ ជាប្តីត្រឡប់មកផ្ទះវិញដូច្នេះ ទើប​គាត់​សន្និដ្ឋានបានថា ពិតជា​ចាញ់​ឧបាយកល​របស់​បុរស​ម្នាក់នេះ ហើយក៏​បា​នស​ម្រ​ច​ចិត្ត​ដាក់​ពាក្យ​បណ្តឹង​តែម្តង​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post