header ads

Sponsor

រិទ្ធី

កាលពីព្រឹកថ្ងៃពុធ ១៥កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ នៅទីស្នាក់ការអង្គការហាឡូត្រាស់ (HOLO TRUST) ក្នុងខេត្តសៀមរាប ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានអាជ្ញាធរមីន និងលោកជំទាវ Tina Redshaw ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសគម្រោង DFID គាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា ។ នេះជាការបញ្ជាក់របស់អាជ្ញាធរមីនកម្ពុជា។

​រដ្ឋាភិបាល​អង់គ្លេសបានផ្តល់ថវិកា​ជាង​៩​លាន​ដុ​លា្ល​រដល់អាជ្ញាធរមីនកម្ពុជា សម្រាប់​អនុវត្ត​គម្រោង​សម្អាត​មីន​នៅ​កម្ពុជារយៈពេល​២​ឆ្នាំចាប់ពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២០។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ថាគឺជា​ដំណើរ​ការសំខាន់​ក្នុងការ​បោសសម្អាត​មីន សម្រាប់​ជួយសង្គ្រោះ​អាយុជីវិត​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍន៍​កម្ពុជា។​

ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើឱ្យប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ បន្តការផ្តល់ជំនួយ ដើម្បីកម្ពុជាអាចសម្រេចបំណងឆ្ពោះទៅរកកម្ពុជាមួយដែលគ្មានមីននៅឆ្នាំ២០២៥។ មួយវិញទៀត ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនអង់គ្លេស ចំពោះជំនួយដ៏ថ្លៃថ្លានៅក្នុងវិស័យសកម្មភាពមីន ដែលបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ការបោសសម្អាតមីន ការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍នៅកម្ពុជា។

នៅរសៀលថ្ងៃដដែល លោកជំទាវ Tina Redshaw និងឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានជួបជាមួយប្រតិបត្តិករ HALO Trust, MAG និង NPA, បានទស្សនាការធ្វើបទបង្ហាញអំពីការបោសសម្អាតមីននៅស្រុកអូស្មាច់ ខេត្តឧត្តរមានជ័យ និងបានជួបជាមួយគ្រួសារអ្នកទទួលផល ដែលពេលនេះអាចប្រើប្រាស់ដីរបស់ពួកគាត់ដោយសុវត្ថិភាព បន្ទាប់ពីការបោសសម្អាតរួច។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post