header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ តម្លៃប្រេងឥន្ទនៈនៅតាមបណ្តាស្ថានីយ៍មួយចំនួន សម្រាប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨នេះ ចាប់ផ្ដើមបន្តហក់ឡើងថ្លៃរហូតដល់៤៥៥០រៀល សម្រាប់សាំងស៊ុបពែរ ខណៈរាជរដ្ឋាភិបាលកម្ពុជា បានឲ្យរក្សាតម្លៃនៅត្រឹម៣៨៥០រៀល ទាំងសាំងស៊ុបពែរ និងសាំងធម្មតា ក្នុងគ្រាដែលរាជរដ្ឋាភិបាល បានបញ្ចេញថវិកា ប្រមាណជា៣០លានដុល្លារ ដើម្បីជួយចេញថ្លៃខាត របស់ម្ចាស់ស្ថានីយ៍ នៅទូទាំងប្រទេស។

តាមការសង្កេតនៅតាមបណ្តាស្ថានីយ៍មួយចំនួនទៀត ដូចជាៈ ស្ថានីយ៍ប្រឹងឥន្ទនៈតេលា ក៏មានតម្លៃ៤៥០០រៀលដែរ សម្រាប់សាំងស៊ុបពែរ និងសាំងធម្មតា៤២០០រៀល។ ក្នុងនោះ ស្ថានីយ៍ប្រេងឥន្ទនៈតូតាល់វិញ សាំងស៊ុបពែរតម្លៃ៤៥៥០រៀល និងសាំងធម្មតា៤២០០រៀល ហើយស្ថានីយ៍ប្រេងឥន្ទនៈសូគីមិច ក៏មិនខុសគ្នាដែរ គឺសាំងស៊ុបពែរ មានតម្លៃ៤៥៥០រៀល និងសាំងធម្មតា៤២០០រៀល។

សូមបញ្ជាក់ថា ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ តម្លៃប្រេងសាំងនឹងចុះថ្លៃមកត្រឹម​៣៨៤០រៀល មិនថាស៊ុបពែរ និងធម្មតាទេ។ សម្ដេចបន្តថា រដ្ឋនឹងត្រូវខាតបង់ក្នុងមួយឆ្នាំ ចំនួន៣០លានដុល្លារបន្ថែមទៀត ជាមួយនិងការឧបត្ថម្ភទុន ដោយស្ងាត់ស្ងៀម។

សម្ដេចថា “រដ្ឋរួមចំណែកបញ្ចុះតម្លៃប្រេង២សេនដុល្លារ បូករួមទាំងវិស័យឯកជន ចំនួន២សេនដុល្លារទៀត ដូច្នេះចាប់ពីថ្ងៃទី១ កក្កដា តម្លៃប្រេងទាំងអស់ នឹងត្រូវចុះ៤សេនដុល្លារ (១៦០រៀល) មិនថាស៊ុបពែរ និងធម្មតាទេ”៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post