រិទ្ធី

សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងពិធីបូជាសព ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា។ នៅព្រឹកថ្ងៃពុធ៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័កព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណ ក្ខន្ធសព និងពិធីបូជាសព ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភា។ យោងតាមការចុះផ្សាយក្នុងហ្វេសប៊ុកសម្តេច ហ៊ុន សែន។

ពិធីបូជាសព ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភា ប្រព្រឹត្តទៅនៅ ឈាបនដ្ឋានមុខវត្តបទុមវតី។

ស្ថិតក្នុងវេលាដ៏សោកសង្រេង​នេះ​ សម្តេចតេជោនាយករដ្ឋមន្ត្រី និងមន្ត្រីនៃរាជរដ្ឋាភិបាលទាំងអស់​បានសម្តែងនូវសមានទុក្ខដ៏ក្តុកក្តួល​ សោកស្តាយ​ អាឡោះ​អាល័យ​ជាទីបំផុត​ និងសូមចូលរួមរំលែកទុក្ខជាមួយ​ក្រុមគ្រួសារ​នៃសព។ មរណភាពរបស់ ឯកឧត្តម នៃ ប៉េណា ​គឺជាការបាត់បង់កុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ពោរពេញដោយឆន្ទៈមនសិការ ក្នុងការបម្រើបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានបួងសួងសូមឱ្យវិញ្ញាណក្ខន្ធ ឯកឧត្តម​ នៃ​ ប៉េណា បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សូមរំលឹកថា ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ បានទទួល​មរណភាព​ កាលពីវេលាម៉ោង ១៣:០០នាទី ថ្ងៃសៅរ៍​ ទី២៩​ ខែកញ្ញា​ ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor