header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

តើសល់ប៉ុន្មានខែទៀតដល់ថ្ងៃអាពាហ៍ពិពាហ៍របស់អ្នក? បានជ្រើសរើសសេវាកម្ម និងផលិតផលផ្គត់ផ្គង់ហើយឬនៅ? ចូលរួមកម្មវិធី Wedding Show ដើម្បីស្គាល់ពីជម្រើសកញ្ចប់សេវាកម្មជាច្រើនក្នុងការរៀបអាពាហ៍ពិពាហ៍ នាចុងសប្ដាហ៍នេះថ្ងៃទី២៧-២៨ តុលា​ ចាប់ពីម៉ោង ១០ព្រឹក ដល់ ៧យប់ នៅផ្សារទំនើប EXCHANGE SQUARE។

ជាមួយការបញ្ចុះតម្លៃពិសេសចាប់ពី២០%ឡើងទៅ និងការផ្ដល់ជូនកម្មវិធីពិសេសៗ​  ពីក្រុមហ៊ុនដែលបម្រើសេវាកម្ម រៀបចំអាពាហ៍ពិពាហ៍ ដែលបានរួមគ្នាតាំងបង្ហាញផលិតផល និងសេវាកម្មថ្មីៗរបស់ខ្លួន មានដូចជា៖ សេវាកម្មថតរូបPre-wedding តុបតែងផ្កា ច្នៃម៉ូដរ៉ូប ស៊ុមរូបថតអាពាហ៍ពិពាហ៍ រថយន្ដ ភេសជ្ជៈ គ្រឿងអលង្ការ ផលិតផលថែរក្សាសម្រស់ ភ្នាក់ងារកក់សំបុត្រយន្ដហោះ  និង ផលិតផលផ្សេងៗទៀតពីបណ្ដាក្រុមហ៊ុនជាច្រើនដូចជា៖ @home photography, CL Studio, Rainbow, Unique flower, Dream Catering, The Cake, MG Cambodia, D’furniture, Inthanou J De Blanc, Nearsa Fashion, Pandora, Sneakers, Timecity, Daisy Nail, Guardian, Passion Fruit Wine, List Wedding, Wedding Magazine, Yves Rocher, Flight Booking Centre, Print Me ។ល។

បន្ថែមពីនោះ អ្នកចូលរួមនឹងមានឱកាសឈ្នះរង្វាន់ពិសេសៗជាច្រើនរួមមាន កញ្ចប់សេវាកម្មថតរូបPre-Wedding, រ៉ូបកូនក្រមុំ, ស៊ុមរូបថត និងរង្វាន់ជាច្រើនទៀតដោយគ្រាន់តែចូលរួមកម្មវិធីថតរូប selfie ក្នុងកម្មវិធី “ Wedding Show” តែប៉ុណ្ណោះ។  

គូស្នេហ៍ដែលមានគំរោងរៀបអាពិពាហ៍ពិពាហ៍ក្នុងរដូវកាលខាងមុខនេះ ឬឳពុកម្ដាយដែលកំពុងរៀបចំថ្ងៃពិសេសសម្រាប់កូនជាទីស្រលាញ់របស់អ្នក អាចចូលរួមកម្មវិធី Wedding Show ដើម្បីយល់ដឹងបន្ថែមពីគុណភាព តម្លៃរបស់កញ្ចប់សេវាកម្មនីមួយៗ សេវាបម្រើអតិថិជនរបស់ក្រុមហ៊ុនផ្គត់ផ្គង់ ជាមួយនឹងការប្រឹក្សាព័ត៌មានលម្អិតពីប្រភេទសេវាកម្មទាំងនោះដែលស្របទៅតាមចំណង់ចំណូលចិត្ដ តម្រូវការ និងទំហំថវិការ។

កុំភ្លេច នាំគូស្នេហ៍របស់អ្នកមកទស្សនា និងជ្រើសរើសកញ្ចប់សេវាកម្មអាពាហ៍ពិពាហ៍សម្រាប់ថ្ងៃពិសេសនាចុងសប្ដាហ៍នេះ ជាមួយនឹងការបញ្ចុះតម្លៃចាប់ពី២០%ឡើងទៅ ការថែមជូនពិសេសៗ និងការឈ្នះរង្វាន់ដ៏ច្រើនពីការប្រកួតថតរូប ដែលសរុបចំនេញជាង$២០០០សម្រាប់ថ្ងៃពិសេសរបស់អ្នក។

កម្មវិធីនេះ រៀបចំដោយក្រុមហ៊ុនអនុស្សា សហការជាមួយនឹងផ្សារទំនើប EXCHANGE SQUARE។ ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ផេក Anussa Events ឬ ទូរស័ព្ទលេខ ០១២ ២៣០ ១៤០។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post