header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រថយន្តហ៊ី​យិនដាយ (ប្រភេទរថយន្តស្ទូច) មួយគ្រឿង ​បើ​កបរលឿន​​ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករះរ៉ឺម៉ក់ម៉ូតូ និងម៉ូតូ២គ្រឿង ផ្ទប់ចូលផ្ទះលក់សម្ភារៈ​ផ្ទះបាយទំនើ​ប​ទាន់សម័យ បណ្តាលឲ្យ​រងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​ខាងលើនេះ បានកើតឡើ​ងកាលពីវេលាម៉ោង២៖៥នាទីរសៀស​ថ្ងៃទី២៤ ខែ​តុលា ឆ្នាំ​២០១៨ ស្ថិតនៅតាមបណ្តាយវេងស្រេង ក្នុភូមិឫស្សី ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ឲ្យ​ដឹងថា មុនពេលកើ​តហេតុ គេឃើ​ញមានរថយន្តមួយគ្រឿង ម៉ាកហ៊ី​យិនដាយ ពណ៌ស ពាក់ស្លាក់លេខភ្នំពេញ ៣B-៤២០៨ ធ្វើដំណើ​រពីលិចទៅកើ​ត ដោយរថយន្តបើ​កបរក្នុងល្បឿន​លឿនជាន់ហ្រ្វាំង​មិនស៊ី ក៏ជ្រុលទៅបុករ៉ឺម៉ក់កង់៣ ហើ​យនឹងម៉ូតូ២គ្រឿង មួយគ្រឿងម៉ាក​ PCX ស្លាកលេខភ្នំពេញ1GT-3933 និងមួយគ្រឿងទៀតម៉ូតូ Scoopy ស្លាកលេខភ្នំពេញ1CX-6127 ផ្ទប់នឹងទ្វារ​ផ្ទះលក់សម្ភារៈ​ផ្ទះបាយទំនើ​មទាន់សម័យ បណ្តាលឲ្យ​រងការខូចខាតម៉ូតូ និងសម្ភារៈ​មួយចំនួនធំ តែសំណាងបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សណាម្នាក់ឡើយ​។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន​បានចុះមកសម្រួលចរាចរ និងបានទាន់ទងទៅ​សមត្ថកិច្ចជំនាញក្រុង មកធ្វើ​ការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលក្រុងដើ​ម្បីរង់ចំាភាគីរថយន្តចូលខ្លួនមកដោះស្រាយតាមផ្លួវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post