header ads

Sponsor

រិទ្ធី

លោក ពេជ្រ ស្រស់ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងប្រធានគណបក្សយុវជនកម្ពុជា បានប្រាប់ថាលោកនឹងចុះទៅសិក្សាអំពីបញ្ហាដែលពលរដ្ឋដែលបានប្តឹងលោក។ តាមរយៈហ្វេសប៊ុក លោក ពេជ្រ ស្រស់ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ នេះ។

លោក ពេជ្រ ស្រស់ ដែលមានឋានៈស្មើទេសរដ្ឋមន្ត្រី សរសេរថា៖ តបតាមការស្នើសុំរបស់ប្រជាពលរដ្ឋស្ថិតនៅភូមិត្រពាំងរុន ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត ខ្ញុំនឹងចុះទៅសិក្សាអំពីបញ្ហាដែលពលរដ្ឋនៅទីនោះបានប្តឹងមកខ្ញុំនៅថ្ងៃស្អែកនេះតែម្តង ដើម្បីឆ្លើយតបជាមួយនឹងពួកគាត់ក្នុងនាមជាអ្នកបម្រើរាស្រ្ត ដោយមិនប្រកាន់និន្នាការនយោបាយឡើយ។

ការឆ្លើយតបែបនេះបន្ទាប់ពីតំណាងប្រជាពលរដ្ឋមានជម្លោះដីធ្លី៥៣គ្រួសារបានសរសេរលិខិតស្នើសុំលោក ពេជ្រ ស្រស់ ចុះជួយអន្តរាគមន៍លើដីទំនាស់ ជើងភ្នំសែនហានខាងលិច។ យោងលិខិតចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ដែលមានចុះហត្ថលេខាដោយពលរដ្ឋតំណាងជនរងគ្រោះ៣រូប។

ក្នុងលិខិតបានចោទប្រកាន់ថាដីចំនួនជាង២០ហិកតា ត្រូវបានមេឃុំ ចៅហ្វាយស្រុក និងចៅហ្វាយខេត្តឃុបឃិតគ្នា លក់ទៅឱ្យឈ្មោះ ភុំ វណ្ឌី។  ពលរដ្ឋអះអាងដីនេះពួកគាត់បានធ្វើតាំងពីឆ្នាំ១៩៩០ ដែលពេលនោះដីនៅសុទ្ធតែគ្រាប់មីន។

ពលរដ្ឋបន្តថានៅឆ្នាំ២០០៧ មេឃុំ ចៅហ្វាយស្រុក បានប្រាប់ពលរដ្ឋថាដីទាំងអស់នេះត្រូវដកហូតធ្វើជាដីរដ្ឋ បើនរណាហ៊ានធ្វើចំការទៀត ត្រូវចាប់ដាក់ខ្នោះ និងដាក់គុកថែមទៀតផង។ ពលរដ្ឋចោទប្រកាន់ទៀតថា នៅឆ្នាំ២០១០ មេឃុំ ចៅហ្វាយស្រុកបានកាយយកដីលក់ក្នុងតម្លៃ ១២ ០០០ រៀលក្នុងមួយឡាន។

សូមរំលឹកថា លោក ពេជ្រ ស្រស់ ជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលសកម្មមួយរូបដែលបានចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋរងគ្រោះ។ សូមអានលិខិតរបស់ពលរដ្ឋរងគ្រោះដែលបានផ្ញើជូនលោក ពេជ្រ ស្រស់៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post