header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ក្រចេះ ៖ លំនៅឋានប្រជាពលរដ្ឋ​មួយខ្នងត្រូវអគ្គិភ័យឆាបឆេះ​បណ្តាល​ឲ្យខូចខាត​គិតជាទឹកប្រាក់ជិត៥ម៉ឺនដុល្លារអាមេរិក ។

ហេតុការណ៍អគ្គិភ័យបានកើតឡើង​កាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅភូមិហាន់ជ័យទី១ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ ខណៈដែលមូលហេតុ សមត្ថកិច្ចនៅមិនទាន់ដឹងនៅឡើយទេ ។

ប្រភពរាយការណ៍ថា ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ ពៅ ថាត ភេទស្រី អាយុ៦៩ឆ្នាំ ហើយអគ្គិភ័យនេះ​បណ្តាល​ឲ្យខូតខាត ផ្ទះ១ខ្នងទំហំ៦.៥ម៉ែត្រគុណ១៦ម៉ែត្រ សង់អំពីឈើប្រក់ក្បឿង និងឆេះសម្ភារប្រើប្រាស់ក្នុងផ្ទះអស់ទាំងស្រុងតែម្តង។

ប្រភពថា ករណីនេះ ការខូចខាតសរុបគិតជាទឹកប្រាក់ចំនួន ៤៨០០០ដុល្លារ(បួនម៉ឺនប្រាំបីពាន់ដុល្លារអាមេរិក) ។

អាជ្ញាធរ​បានចេញប្រតិ្តបត្តការពន្លត់ភ្លើងផងដែរ ដោយក្នុងនោះ កម្លាំងអធិការដ្ឋាននគរបាលស្រុកឆ្លូង​បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿងទៅអន្តរាគមន៍ជួយសង្គ្រោះ ហើយពន្លត់អគ្គិភ័យមិនឲ្យឆេះរាលដាលបន្តទៅលំនៅឋានផ្សេងទៀតបានឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post