header ads

Sponsor

រិទ្ធី

មួយរយៈចុងក្រោយនេះ តម្លៃ​ប្រេង​ឥន្ទ​នៈល​ក់រាយ​នៅ​កម្ពុជា បាន​កើន​ថ្លៃ​ជា​បន្តបន្ទាប់ ជាក់ស្តែងនៅថ្ងៃនេះ នៅស្ថានីយ៍ប្រេងឥន្ធនៈខ្លះ ប្រេងសាំងស៊ុបពែ កើនដល់៤ ៦០០/លីត្រ​។ ទាក់ទងនឹងការកើនតម្លៃប្រេងឥន្ធនៈ នេះដែរ ក្រសួងពាណិជ្ជកម្មបានបកស្រាយថា៖ ការ​កើន​ថ្លៃ​នេះ ដោយសារតែ​កម្ពុជាបាន​ទទួលរង​ឥទ្ធិពល​ពី​ការប្រែប្រួល​តម្លៃ​ប្រេង​ឥន្ទ​នៈ​លើ​ទីផ្សារ​អន្តរជាតិ ដែលមាន​ការកើនឡើង​គួរឱ្យ​កត់សម្គាល់ ទៅតាម​បរិបទ​នយោបាយ​ពិភពលោក​។ នេះ​យោងតាម​សេចក្តីជូនដំណឹង​ស្តីពីការប្រែប្រួលតម្លៃប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជា របស់​ក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី​០៣​ ខែតុលា ឆ្នាំ២០១៨​។

សេចក្តីជូនដំណឹងដដែល បានបកស្រាយថា ចាប់ពី​ពាក់កណ្តាល​ខែកញ្ញា ឆ្នាំ​២០១៨ ​មក ប្រេងសាំង មួយធុង (​បារ៉ែល=​ចំណុះ​១៥៩​លីត្រ​) ដែល​កម្ពុជា​នាំចូលបាន​កើន​ថ្លៃ​ពី​៨៦.៩៨ ដល់​៨៩.៥២​ដុល្លារ​អាមេរិក និង​ប្រេងម៉ាស៊ូត បាន​ឡើងថ្លៃ​ពី​៩២.១៧ ដល់​៩៦.៦៨​ដុល្លារ​អាមេរិក​។  នេះ​ជាត​ម្លៃ​មិនទាន់បាន​បូក​បញ្ចូល​ពន្ធ​នៅឡើយ​។

​ក្រសួងពាណិជ្ជកម្មអះអាងថា តម្លៃ​ប្រេង​ទាំងនេះ ត្រូវបាន​បញ្ចុះ ១៦០​រៀល​ (៤​សេន​) ក្នុង​មួយ​លីត្រ នៅពេល​លក់រាយ​នៅ​កម្ពុជា ដើម្បី​សម្រួល​ដល់​ការប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។  

​ក្រសួងពាណិជ្ជកម្ម ដែលមានឯកឧត្តម ប៉ាន់ សូស័ក្ត ជារដ្ឋមន្រ្តីបានបញ្ជាក់យ៉ាងច្បាស់ថា ​ក្រសួង​ពាណិជ្ជកម្មមិនមែនជា​អ្នកកំណត់តម្លៃ​លក់រាយ​ប្រេង​ឥន្ទ​នៈ​នៅ​កម្ពុជាទេ ​គ្រាន់​តែមាន​ភារកិច្ច​ស្រង់តម្លៃ​ឡើង​ចុះ នៃ​ប្រេង​ឥន្ទ​នៈ​ទៅតាម​ទីផ្សារ​អន្តរជាតិ យកមក​គណនាតាម​ប្រកាស​អន្តរក្រសួង ស្តីពី​ការកំណត់​រូបមន្ត​សម្រាប់​កែសម្រួល​ថ្លៃ​ប្រេង​លក់រាយ​នៅ​កម្ពុជា ដែល​បាន​ចុះ​កាលពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨ ប៉ុណ្ណោះ​។​ ក្រសួងពាណិជ្ជកម្មក៏បានអំនាវពាវឱ្យសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន។

តាមរយៈហ្វេសប៊ុកក្រសួងបានសរសេរថា៖ សេចក្តីជូនដំណឹងស្តីពីមូលហេតុនៃការប្រែប្រួលតម្លៃប្រេងឥន្ធនៈលក់រាយ (ផលិតផល​ប្រេងសាំង និងប្រេងម៉ាស៊ូត) នៅលើទីផ្សារក្នុងប្រទេសកម្ពុជា។ សូមជម្រាបថា តម្លៃប្រេងសាំងមិនទាន់គិតពន្ធ គឺថោកជាងប្រេងម៉ាស៊ូត។ ក្នុងការគណនាតម្លៃ គឺពន្ធលើប្រេងសាំង​ ត្រូវបានគិតខ្ពស់ជាងប្រេងម៉ាស៊ូត ទើបធ្វើឱ្យប្រេងសាំងលក់រាយថ្លៃជាងប្រេងម៉ាស៊ូត។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post