header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កញ្ញា យ៉ុង ខេមរា ដែលជាមន្រ្តីយោធា មានសមត្ថិភាពមួយរូប ត្រូវបានជនអនាមិក Hack ចូលគណនីហ្វេសប៊ុក ដើម្បីប្រើប្រាស់កនុងគោលបំណងមិនល្អ។

នៅក្នុងហ្វេសបុក កញ្ញា ខេមរា បានសរសេរថា បន្ទាប់ពីទទួលរងការវាយប្រហារជេរប្រទេចក្នុងបាតុកម្មនៅខាងក្រៅប្រទេសក្នុងគ្រាដែលការងារបានទទួលជោគជ័យនោះ...ងាកមកដល់ក្នុងប្រទេសឯនេះវិញ បែជាមានជនអនាមិក Hack ចូលគណនីហ្វេសប៊ុករបស់នាងខ្ញុំ​ និងថែមទាំងកែច្នៃសាររបស់ខ្ញុំ ដើម្បីធ្វើអោយប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំទៅវិញ​។

សូមបញ្ជាក់ថាគណនីរបស់នាងខ្ញុំត្រូវបានគេលួច Hack​ ចូលចាប់តាំងពីថ្ងៃទី២៧ ខែកញ្ញាមកគឺចំពេលដែលនាងខ្ញុំនៅបំពេញបេសកកម្មនៅក្រៅប្រទេស ហើយក្រុមការងារបច្ចេកទេសទើបជួយយកគណនីរបស់ខ្ញុំមកគ្រប់គ្រងវិញបាននៅពេលមុននេះបន្តិច។

នាងខ្ញុំសូមបដិសេធទាំងស្រុងនូវការប្រឌិតរឿងរ៉ាវបង្ហោះវាយប្រហារថ្មីៗនេះ។

ទន្ទឹមនឹងនេះនាងខ្ញុំសូមអំពាវនាវកុំគិតតែរិះរកវិធីវាយប្រហារលាបពណ៌នេះដើម្បីកេងចំណេញនយោបាយ ដើម្បីបំបែកបំបាក់មិត្តភាព សាមគ្គីភាព នៃក្រុមការងារនិងសាច់ញាតិគ្រួសារ ព្រោះគ្មានប្រសិទ្ធភាពនោះទេ​។ សូមងាកទៅធ្វើអ្វីដែលចំណេញដល់ជាតិនោះវិញ។

សម្រាប់នាងខ្ញុំ ការវាយប្រហារពីក្រុមទាំងនោះ គឺមានរូបភាពផ្សេងៗគ្នាច្រើនសារមកហើយរួមទាំងមនុស្សជាច្រើននាក់ ថែមទាំងថ្នាក់ដឹកនាំផង គឺសុទ្ធតែធ្លាប់ត្រូវបានគេលាបពណ៌ចោទប្រកាន់តាមគ្រប់វិធី។

ចំណែកនៅក្នុង ហ្វេសបុកផ្លូវការ របស់លោក ហ៊ុន ម៉ាណែត ក៏បានសរសេរដែរថា ត្រលប់មកពីក្រៅប្រទេសភ្លាម ជួបរឿងប្លែកៗភ្លាម។ ពួកអស់លោកខ្លះរកវិធីត្រឹមត្រូវបំបាក់ខ្ញុំមិនបាន បែរជាបង្កើតរឿងប្លែកៗដើម្បីមកបំផ្លាញកិត្តិយសខ្ញុំទៅវិញ។ ល្បិចអស់នេះគេដឹងអស់ហើយ ហើយក៏មិនមែនជាលើកទីមួយដែរ ដែលក្រុមពួកគាត់បានបង្កើតរឿងប្លែកៗដើម្បីយកមកលាបពណ៌ខ្ញុំបែបនេះ។ ឈប់បាន ឈប់ទៅ...៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post