header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ចាមៈ សត្វ​ខ្យង​សេះ ឬ​ខ្យង​ថៃ​ ដែល​តែងតែ​បំផ្លាញនូវ​ផល​ដំណាំ​ស្រូវ​ ប្រជាកសិករ​យើង​ កំពុង​តែ​មាន​ទីផ្សារ​នាំចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ នេះ​ជា​ផល​ចំណេញ​មួយ​សម្រាប់​កសិករយើង​​ ហើយ​ក៏ជា​ឱកាស​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ក្នុង​ការ​រក​ប្រាក់​កម្រៃ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ក្នុងគ្រួសារ​ផង​ដែរ​។

ឈ្មួញ​កណ្ដាល​ម្នាក់​ឈ្មោះ​ សៀង​ ញិល​ ភេទ​ប្រុស​ អាយុ​៤៨​ឆ្នាំ​ រួមនឹង​ប្រពន្ធ​ រស់នៅ​ក្នុង​ភូមិ​អូរ​កណ្តុល​ ឃុំ​ព្រែក​ក្របៅ​ ស្រុក​កង​មាស​ ខេត្ត​កំពង់ចាម​ ដែល​ប្រកប​មុខរបរ​ទិញ-លក់​ ខ្យង​សេះ ឬ​ខ្យង​ថៃ​នេះ​ រយៈពេល​ជាង​១ឆ្នាំ​មក​ហើយ​ ដោយ​ទិញ​ចូល​ក្នុង​១គីឡូក្រាម​ តម្លៃ​៣០០រៀល​ សម្រាប់​ធ្វើ​​ការ​លក់​ចេញ​​ក្នុង​១គីឡូក្រាម​ តម្លៃ​៣៥០រៀល​ គឺ​ក្នុង​១គីឡូក្រាម​ ចំណេញ​បាន​ចំនួន​​៥០រៀន​​។

ឈ្មួញ​កណ្ដាល​រូប​នេះ​ បាន​បន្ត​ទៀត​ថា​ ការ​ប្រកប​មុខ​របរ​នេះ​ គឺគាត់​ត្រូវ​ជិះ​ម៉ូតូ​រម៉ក​ដើរ​ប្រមូល​ទិញ​ពី​អ្នក​ភូមិ​ជិត​ៗ​ ក្នុង​នោះ​ក៏​មាន​អ្នក​ភូមិ​មួយ​ចំនួន​បាន​​ដឹកតាម​ម៉ូតូ​ យក​មក​លក់​ដល់​ផ្ទះ​តែម្ដង​​ ដោយ​ក្នុង​១ថ្ងៃ​គាត់​អាច​ទិញ​ចូល​បានចំនួន​២ទៅ៣តោន​ឯណេះ​ ហើយ​ក្នុង​រយៈពេល​២ថ្ងៃ​ ទើប​​ឈ្មួញ​មក​ពី​ខេត្ត​តាកែវ​ យក​រថយន្ត​ប្រភេទ​សាំងយ៉ុង​មក​ទទួល​យក​ ហើយ​ដឹក​យក​ទៅ​លក់​បន្ត​នៅ​ប្រទេស​វៀតណាម​ផង​ដែរ​។

ចំណែក​ឯកសិករ​ឈ្មោះ​ ស្រឿន​ សុកនៅ​ ភេទ​ប្រុស​ អាយុ​៣២ឆ្នាំ​ រស់នៅ​ភូមិ​ពោធិ​សាលា​ទី​២​ ឃុំ​ព្រែក​ក្របៅ​ ស្រុក​កង​មាស​ បាន​ឲ្យ​ដឹង​ដែរ​ថា​ គាត់​បាន​ប្រកប​មុខរបរ​ធ្វើ​ស្រែ​ចំការ​ ហើយ​ក៏​ឆ្លៀត​ឱកាស​ដើរ​រក​ខ្យង​លក់​ផង​ដែរ​ ព្រោះ​វា​អាច​រក​ប្រាក់​កម្រៃ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ក្នុង​​គ្រួសារបាន​មួយ​ផ្នែក​ ហើយ​មួយ​ផ្នែក​ទៀត ​គឺ​ផល​ដំណាំ​ស្រូវ​របស់​គាត់​ក៏​បាននៅ​ល្អ​ ដោយ​មិន​មាន​សត្វ​ខ្យង​កាត់​បំផ្លាញ​ទៀតទនោះទេ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post