header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

សៀមរាបៈ ពិតជាគួរឲ្យអស្ចារ្យខ្លាំងណាស់ ចំពោះប្រាសាទអង្គរវត្ត ដែលព្រះចន្ទ្រានៅយប់នេះ បានរះចែងចាំងពន្លឺឆពណ្ណរង្ស៊ី ពីលើកំពូលប្រាសាទតែម្តង ។ ប្រជាពលរដ្ឋ ក៏ដូចភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលកំពុងស្ថិតនៅក្នុងខេត្តសៀមរាប គ្រប់គ្នាពិតជាភ្ញាក់ផ្អើល ចម្លែកក្នុងអារម្មណ៍ខ្លាំងណាស់ ជាមួយការស្ងើចសរសើរ​ដល់ស្នាដៃបុព្វបុរសខ្មែរ ដែលបានសាងប្រាសាទដ៏អស្ចារ្យកម្ររកបានក្នុងលោកបែបនេះ ។

សេចក្តីរាយការណ៍ពីខេត្តសៀមរាប​បានឲ្យដឹងថា ព្រះចន្ទ្រា បានរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត ខេត្តសៀមរាប នាថ្ងៃអង្គារ ១៤ កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង០៥និង៤០ នាទីល្ងាចនេះ ខណៈដែលព្រះសុរិយារៀបនឹងអស្តង្គត​ ។

ប្រជាពលរដ្ឋខ្មែរខេត្តសៀមរាប ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ និយាយថា ធ្លាប់តែឃើញព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទ​អង្គរវត្តប៉ុណ្ណោះ ប៉ុន្តែពេលនេះពិតជាអស្ចារ្យ និងមោទនភាពខ្លាំងណាស់ ដែលបានឃើញព្រះច័ន្ទរះនៅចំពីលើកំពូលប្រាសាទអង្គរវត្តវិញម្តង ហើយថា នេះគឺពិតជាអច្ឆរិយពិតប្រាកដមែន មហានគរទឹកដីខ្មែរដ៏អស្ចារ្យ! ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post