header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កោះកុងៈ បុរសម្នាក់ ត្រូវជ្រូកព្រៃវ័ធ បណ្ដាលឲ្យស្លាប់ ខណៈនាំកូនស្រីដើរទៅលើកលបនៅស្រែ កាលពីវេលាម៉ោង៧៖១០នាទីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ នៅភូមិកណ្តាល ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង។

ជនរងគ្រោះ ដែត្រូវ​ជ្រូកព្រៃវ័ធបណ្តាលឲ្យ​ស្លាប់នោះ ឈ្មោះ ស្រ៊ុន ជា អាយុ៤៧ឆ្នាំ មុខរបរ កសិករ រស់នៅភូមិកើតហេតុ។

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានទៅលើកលប នៅស្រែជាមួយនឹងកូនស្រី ស្រាប់តែប្រទះឃើញ សត្វឆ្កែកំពុងរត់ដេញសត្វជ្រូកព្រៃ ហើយរត់សំដៅមករកខ្លួន ពេលនោះសត្វជ្រូកព្រៃ ក៏បានវ័ធ​នឹងចែ ត្រូវជនរងគ្រោះតែម្តង ចំណែកកូនស្រីរត់រួច។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើកោសលវិច័យឃើញថា ជនរងគ្រោះពិតជាស្លាបដោយសារជ្រូកវ័ធប្រាកដមែន រួចក៏​ប្រគល់សាកសព​ជូនក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post