header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

តាកែវៈ បុរសម្នាក់ បានដេកស្លាប់ រីឯម្នាក់ទៀត ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យវៀតណាម ក្រោយពីអ្នកទាំងពីរផឹកស្រា(ស)ភ្នាល់គ្នា អស់ម្នាក់ចំនួន២លីត្រ។

ករណីផឹកស្រាភ្នាល់គ្នាខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៤៖៣០នាទីរសៀល​ថ្ងៃអាទិត្យ ៤រោច ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ នៅភូមិតាហៀន ឃុំព្រៃយុថ្កា ស្រុកកោះអណ្តែត ខេត្តតាកែវ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងគឺ​ឈ្មោះ ញាញ់ ហេន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិ/ឃុំកើតហេតុ បានផឹកស្រា(ស)ភ្នាល់គ្នាជាមួយឈ្មោះ ទូច តេង ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិព្រៃបាយ ឃុំ/ស្រុកកើតហេតុ អស់ម្នាក់២លីត្រ។ ក្រោយពីផឹករួច ឈ្មោះញាញ់ ហេន បានដេកស្លាប់នៅផ្ទះ រីឯឈ្មោះ ទូច តេង សន្លប់បាត់ស្មារតី ត្រូវបានក្រុមគ្រួសារ​ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងចុះស្រាវជ្រាវ និង​ស៊ើបអង្កេតលើករណីនេះ។ ចំណែក​សពបានប្រគល់ឲ្យក្រុ​មគ្រួសារយក​ធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post