header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បន្ទាយមានជ័យៈ លោក សាន ស៊ានហូ បានថ្លែងក្នុងពេលចុះពិនិត្យស្ថានភាពសំរាមក្នុងក្រុងប៉ោយប៉ែតនាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨ថា លោកសុខចិត្តអោយមានការប្តឹងផ្តល់ដល់តុលាការក៏មិនខ្លាចដែរ ហើយបើអស់តំណែងពីអភិបាលក្រុងក៏គ្មានបញ្ហាដែរ ឲ្យតែដកក្រុមហ៊ុនប្រមូលសំរាមនេះចេញ។ លោកថ្លែងដូច្នេះ បន្ទាប់ពីមានប្រតិកម្មជាមួយក្រុមហ៊ុនប្រមូលសំរាមក្នុងក្រុងប៉ោយប៉ែត ដែលអសកម្មក្នុងការអនុវត្តកាតព្វកិច្ចប្រមូលសំរាមចេញពីទីប្រជុំជន។

លោកថា តាំងពីលោកមកកាន់តំណែងជាអភិបាលក្រុងរយៈពេល ៩ខែមកនេះ ខ្ញុំខ្មាសគេតែអារឿងសំរាមតែម្តង ដល់ពេលវេលាក្រុមហ៊ុនប្រមូលសំរាម ឃ្យុង ធាវី គួរតែដល់អវសានហើយ​ បើទុកអោយក្រុមហ៊ុននេះមានវត្តមានបន្តទៀត​ នោះសំរាមនៅតែបន្តរាយប៉ាយក្នុងក្រុងប្រមូលមិនចេះអស់តើឲ្យប្រជាពលរដ្ឋរបស់ខ្ញុំរស់នៅប្រឈមបញ្ហាផ្លូវដង្ហើម បញ្ហាដង្កូវ បញ្ហាសំរាមស្អុយក្នុងក្រុង តាមដងផ្លូវ ពាសវាលពាសកាលដល់ពេលណា​ ខ្ញុំមិនព្រមទេ!។

លោកបន្តថា «បើក្រុមហ៊ុនគិតតែពីប្រយោជន៍ខ្លួនឯង ចង់បានតែចំណូលច្រើនចឹង ហេតុអីបានជាធ្វើមិនបានក្នុងការប្រមូលសំរាមនេះសោះ កន្លែងខ្លះ ១អាទិត្យ កន្លែងខ្លះ ១០ថ្ងៃ កន្លែងខ្លះ ១៥ថ្ងៃ និងកន្លែងខ្លះ ១ខែ ពេលដល់ខែទើបទៅប្រមូលសំរាមចេញពីផ្ទះពលរដ្ឋទៅវិញ តើឲ្យពលរដ្ឋជឿជាក់ទៅលើក្រុមហ៊ុននេះបានទៀតដែរឬទេ

ជាមួយគ្នានោះលោកបានអំពាវនាវដល់ក្រុមហ៊ុនផ្សេងៗទៀត ដែលមានគោលបំណងចង់ប្រកបមុខរបប្រមូលសំរាមនៅក្រុងប៉ោយប៉ែត អាចចូលរួមដាក់ទុនក្នុងការប្រមូលសំរាមបាន។

សូមបញ្ជាក់ផងដែរថា ​ទោះបីជាអភិបាលក្រុងប៉ោយប៉ែត​ លោក​ សាន​ ស៊ានហូ​ មានប្រតិកម្មខ្លាំងលើក្រុមហ៊ុននេះ​ ។ ប្រភពដែលអាចជឿទុកចិត្តបានបង្ហើបប្រាប់ថា​ កំពុងមានអ្នកអន្តរាគមន៍លើរឿងនេះហើយ​ សង្ឃឹមថាក្រុមហ៊ុនអសកម្មមួយនេះនឹងអាចបន្តវត្តមានលើទឹកដីទេសចរណ៍ជាយដែនមួយនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post