header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក ឯម ភារី នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ សប្បាយចិត្តពេលបានជួបមិត្តភក្តិចាស់កាលនៅក្មេងៗ ហើយបានឧបត្ថម្ភជាអង្ករ និងថវិកាខ្លះជូនមិត្តរបស់លោក ដើម្បីជួយសម្រាល និងដោះទល់នូវជីវភាពបានមួយគ្រា ខណៈដែលជួបមិត្តរបស់លោក ដោយចៃដន្យ ខណៈដែលមិត្តរបស់លោកកំពុងដើរមករើសអេសចាយ នៅក្បែរប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣។

មិនត្រឹមតែប៉ុណ្ណោះលោកបានសរសេររៀបរាប់ពីទឹកចិត្តស្រលាញ់មិត្តភក្តិទាំងអស់ និងបានសុំទោសមិត្តៗរបស់លោកដែលមិនបានជួបគ្នា ព្រោះតែរូបគាត់ជាប់រវល់បំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ។

នេះបើយោងតាមការសរសេរខ្លឹមសារលើ គណនេយ្យ​ហ្វេសប៊ុក របស់លោក ឯម ភារី ដែលបានបង្ហោះនៅរសៀលថ្ងៃសៅរ៍ ទី៦ ខែតុលា​ ឆ្នាំ២០១៨នេះ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម​ ៖

"ថ្វីបើគាត់ជាអ្នករើសអេតចាយ តែគាត់ជាមិត្តភក្ត្រ័ខ្ញុំតាំងពីក្មេងៗ មិនដែលបានជួបគា្នសោះស្រាប់តែថ្ងៃនេះមករើសអេតចាយមុខប៉ុស្តិ៍តែម្តង ទោះយើងឋានៈខុសគ្នាមែនតែយើងជាមិត្តនិងគ្នា សូមកុំអោយមានការរើសអើងរឿងឋានៈ ហើយ សូមអាធ្យាស្រ័យមិត្តភក្ត្រ័ទាំងអស់ផង ដែលកន្លងមកនេះពួកយើងមិនដែលបានជួបគ្នា ដោយខ្ញុំជាប់មមាញឹកការងារបំរើប្រជាពលរដ្ឋដោយមិនអាចដកឃ្លាបាន...សង្ឃឹមថា មិត្តទាំងអស់នៅតែមានចំណងមិត្តភាពយើងជាមិត្តដដែល"

សូមកោតសរសើរដល់ទឹកចិត្តដ៏ល្អប្រពៃ របស់លោក ឯម ភារី នាយប៉ុស្តិ៍ នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ នេះជាគំរូល្អមួយដែលកម្រនិងមាន សូមឲ្យបងប្អូនយើងទាំងអស់គ្នាចេះស្រលាញ់ទង្វើល្អដូចជាបងប្រុសផង ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post