
បន្ទាប់ពីចេញវិដេអូរឃ្លីបតាមរយៈអង្គការមាតាធម្មជាតិ (Mother Nature Cambodia) ដែលបានផ្សព្វផ្សាយកាលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ កន្លង រឿងមាសសុទ្ធចំនួន ៣៧០តោន ដែលក្នុងរបាយការណ៍ស្ថិតិរដ្ឋាភិបាលសិង្ហបូរី ថាកម្ពុជាបានទិញពីប្រទេសនេះក្នុងតម្លៃទឹកប្រាក់ប្រមាណជា ១៥ ០០០លានដុល្លារ ខណៈពេលដែលតួលេខនេះមិនត្រូវបានកត់ត្រាក្នុងរបាយការណ៍ស្ថិតិរដ្ឋាភិបាលកម្ពុជាទេ គិតពី២០១២-២០១៧។ ដោយលោកបានដាក់ឱសានវាទឱ្យរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ធ្វើការបកស្រាយក្នុងរយៈពេលពីរសប្តាហ៍។

លោក អាឡិច ហ្គន់សាឡេស ដេវិតសុន ជនជាតិអេស្បាញ ស្ថាបនិកចលនាមាតាធម្មជាតិ បានថ្លែងថាលោកកំពុងត្រៀមឯកសារដាក់ប្តឹងទៅអាជ្ញាធរសិង្ហបូរីពាក់ព័ន្ធនឹងរឿងកម្ពុជាទិញមាស៣៧០តោន ដោយសង្ស័យថា ពាក់ព័ន្ធឧក្រិដ្ឋកម្មហិរញ្ញវត្ថុ។
តាមរយៈសារព័ត៌ក្នុងស្រុកមួយលោក អាឡិច បានឱ្យដឹងថា នៅថ្ងៃអង្គារ សប្តាហ៍ក្រោយនេះ លោកនឹងផ្ញើពាក្យ បណ្តឹងតាមអ៊ីម៉ែលទៅកាន់ស្ថាប័នរដ្ឋាភិបាល និងរដ្ឋសភាសឹង្ហបូរីឱ្យមានការបកស្រាយបញ្ជាក់អំពីរឿងកម្ពុជាទិញមាសពីសិង្ហបូរី។