header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រថយន្ត​ Highlander មួយគ្រឿង បើកបរដោយយុវតីរូបស្រស់២នាក់ ក្នុងទិសដៅបញ្ច្រាសគ្នាទៅបុកផ្ទប់ជាមួយម៉ូតូ PCX បណ្ដាលឲ្យដួលអូសទាំងអ្នកបើកម៉ូតូទៅបោកផ្ទប់និងបង្គោលភ្លើង បណ្ដាលឲ្យ​មុតចំបំពង់កស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ​ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអ្នកដំណើរនាំគ្នាចោមរោមយ៉ាងច្រើន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតមានឡើងនៅវេលាម៉ោង០៩ព្រឹក ថ្ងៃអាទិត្យ​ ទី១៤ ខែតុលា ឆ្នាំ២០១៨នេះ នៅតាមបណ្ដោយផ្លូវ១០៧ ត្រង់ចំណុចជិតផ្ទះសំណាក់ "ណាយ" ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនរងគ្រោះ​មានឈ្មោះ ថៃ​ ហួ​រ ភេទប្រុស​ អាយុ៤០ឆ្នាំ ស្នាក់នៅផ្ទះលេខ១៧៣E3z ផ្លូវ២១៧ ភូមិ៣​ សង្កាត់អូរឫស្សី​៣ ខណ្ឌ៧មករា​ រាជធានីភ្នំពេញ​ មានស្រុកកំណើត​នៅខេត្តព្រៃវែង។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យភ្នាក់ងារខេមប៉ុស្តិ៍ដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូ PCX ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1GM-6079 ធ្វើដំណើរក្នុងទិសដៅពីជើងមកត្បូង លុះមកដល់ចំណុចកើតហេតុ ជិតផ្ទះសំណាក់​ "ណាយ" ស្រាប់តែមានរថយន្ត Highlander មួយគ្រឿង ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ 2AM- 8356 បើកក្នុងស្ថានភាពបញ្ច្រាសទិសដៅចរាចរណ៍គ្នា បានជ្រុលទៅបុកជាមួយនិងម៉ូតូ PCXខាងលើពេញទំហឹង រួចអូសទាំងអ្នកបើកបរម៉ូតូទៅផ្ទប់ជាមួយផឿងផ្កានិងបង្គោលភ្លើង បណ្តាលឲ្យត្រូវចំបំពង់កស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ។ រីឯអ្នកបើកបររថយន្តបង្កហេតុបានចុះពីរថយន្ត រួចរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែអ្នករួមដំណើរជាមួយនៅលើរថយន្តត្រូវបានប្រជាពលរដ្ឋនាំជួយគ្នាឃាត់ រួចរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកដល់កន្លែងកើតហេតុ។

បច្ចុប្បន្នក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុរួចរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញឲ្យចុះមកកន្លែងកើតហេតុធ្វើការវាស់វែងនិងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយពេលក្រោយទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post