header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មុននេះបន្តិច​ មានផ្សែងខ្មួលខ្មាញ់ បានហុយចេញពីឃ្លាំងមួយកន្លែង បង្កឱ្យភ្ញាក់ផ្អើលទាំងអាជ្ញាធរខណ្ឌដូនពេញ និងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការរាជធានីភ្នំពេញ២គ្រឿង ចេញ​អន្តរាគមន៍ភ្លាមៗ តែផ្សែងដែលហុយចេញពីឃ្លាំងនោះ គឺគ្រាន់តែជាផ្សែង ដែលកម្មករបាញ់មូសតែប៉ុណ្ណោះ គឺមិនមានអគ្គិភ័យឆាបឆេះនោះទេ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១និង៥០នាទីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ១៣២ ទល់មុខខាងកើតវត្តនាគវ័ន្ត ដែលស្ថិតសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានប្រជាពលរដ្ឋពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ទីតាំងឃ្លាំងខាងលើ មានកម្មករសំណង់កំពុងជុសជួល លុះមួយសន្ទុះក្រោយមក ស្រាប់តែឃើញមានផ្សែងខ្មួលខ្មាញ់ចេញពីឃ្លាំងខាងលើយ៉ាងច្រើន ហើយប្រជាពលរដ្ឋមានការភិតភ័យ ខ្លាចក្រែងមានអគ្គិភ័យឆាបឆេះ ទើបរាយការណ៍ទៅសមត្ថកិច្ច ដើម្បីចុះមកអន្តគមន៍តែម្តង ហើយក៏មានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការរាជធានីភ្នំពេញមកចំនួន២គ្រឿង ទៅដល់កន្លែងកើតហេតុ​ ទម្លាក់​ទុយោ​ ដើម្បីធ្វើការអន្តរាគមន៍ហើយ​ ស្រាប់តែដាច់ផ្ងារ ព្រោះ​ម្ចាស់ឃ្លាំងហៅគេមកបាញ់ថ្នាំមុសសោះ​។

ក្រោយដឹងពីការពិតហើយ សមត្ថកិច្ចបានហៅម្ចាស់ទីតាំងខាងលើ ដើម្បីណែនាំធ្វើការអប់រំ កុំឱ្យមានហេតុការណ៍នេះម្តងទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post