header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

សៀមរាបៈ មានករណីគំរាមគំហែងនឹងមើលងាយស្ថាប័នសារព័ត៌មាន ដោយសារតែ ឈ្មោះធី នឹងមានគ្នីគ្នាប្រុសស្រី៣នាក់ និងបានអះអាងថា ពួកគេគឺជាខ្សែបក្សពួកលោក ទិត្យ ណារុង ស្នងការនគរបាលខេត្តសៀមរាប មិនខ្លាចខាងស្ថាប័នការសែតខាងណាទាំងអស់។

លោកចាន់ សុភាព ចាងហ្វាងកាសែតនគរបាលប៉ុស្តិ៍ បានផ្តល់បទសំភាសន៍តាមទូរស័ព្ទ ប្រាប់ភ្នាក់ងារព័ត៌មាននៅព្រឹកថ្ងៃទី១ខែតុលាឆ្នាំ២០១៨ថា គ្រាន់តែលោកដើរចូលទៅរកមិត្តភ័ត្ត ដែលស្កាល់គ្នា នៅក្នុងអធិការនគបាលស្រុកសូទ្រនិគមស្រាប់តែពេលនោះ លោកបានថតរថយន្តប៉ូលិស ដែលចកនៅក្នុងអធិការនោះ មានជនទាំង៣ ស្ទុះមកទាំងកំហឹងស្តីអោយរូបលោកថា ហេតុអី មកហ៊ានថតនៅទីនេះ? លោកឯងជានណា? ហើយលោកចាងហ្វាងបានឆ្លើយទៅវិញថា ខ្ញុំជាអ្នកកាសែតខ្លាចអីនឹងថត ស្រាប់តែក្រុមទាំងនោះលឺ ថាអ្នកកាសែត ចាប់ផ្តើមស្ទុះអំណាច នឹងអួតអាងថា ពួកគេគឺជាខ្សែបក្សពួកលោកទិត្យ ណារុង ស្នងការនគរបាលខេត្តសៀមរាប ថែមទាំងគំរាមសំលាប់លោកចាងហ្វាងកាសែត នៅមុខ មន្ត្រីសមត្ថកិច្ចនៅក្នុងអធិការនគបាលស្រុកសូទ្រនិគមថែមទៀមផង។

ជុំវិញករណីនេះគឺជាការគំរាមកំហែងនឹងបំបាក់ស្មាតីអ្នកសារព័ត៌មាន ដែលមានអាជ្ញាប័នត្រឹមត្រូវចេញពីក្រសួងមិនគួជនអ្នកមានអំណាចនឹងអាងខ្សែបក្សពួក អាចមានលុយយកអំណាចទាំងនោះមកធ្វើការគំរាមកំហែងលើស្ថាប័នព័ត៌មានបែបនេះទេសូមមន្ត្រីសមត្ថកិច្ចជាពិសេសលោកទិត្យ ណារុង ស្នងការនគរបាលខេត្តសៀមរាប សូមលោកជួយពិនិត្យក្នុងរឿងនេះផងព្រោះរឿងនេះធ្វើអោយប៉ះពាល់ដល់គិតិយស់របស់លោកមិនគួណា មានជនដើរយកឈ្មោះ របស់លោកមកអួតអាងឥទ្ធិពលនឹងគំរាមគំហែងគេបែបនេះទេ។

ក្នុងរឿងនេះលោកទិត្យ ណារុង ស្នងការនគរបាលខេត្ត បានប្រាប់ភ្នាក់ងារព័ត៌មានតាមទូរស័ព្ទថា ក្នុងរឿងនេះលោកអត់បានដឹងទេ ហើយក៏មិនបានស្កាល់ឈ្មោះធីនឹងដែរ។ ចំពោះលោកណុក សារ៉ាក់ អធិការនគបាលស្រុកសូទ្រនិគមបានប្រាប់តាមទូរស័ព្ទថា យប់មិញលោកអត់បាននៅកន្លែងទេ ព្រោះជាថ្ងៃអាទិត្យលោកសំរាកទៅផ្ទះព្រឹកឡើងទើបលឺកូនចៅនិយាយប្រាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post