Sponsor
អាម៉ាប៉ាប៉ាញ៉ូស

(ស្វាយរៀង)៖ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨នេះ នៅសាលាខេត្តស្វាយរៀង មានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥២ ឆ្នាំទី៥ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង ក្រោមអធិបភាពឯកឧត្ដម អ៊ុយ ថន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម រស់ ផារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត ឯកឧត្ដម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរព័ត៌មានខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យសាលាខេត្ត ។

របៀបវារៈនៃកិច្ចប្រជុំនេះ រួមមាន ៖

១. ការអនុម័តលើសេចក្ដីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥១

២. ការអនុម័តរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងទិសដៅការងារខែតុលា ឆ្នាំ២០១៨ និងរបាយការណ៍ការប្រចាំត្រីមាសទី៣ និងទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្ត 

៣. ស្ដាប់របាយការណ៍ប្រចាំត្រីមាសទី៣ និងទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០១៨ របស់ គកសក ខេត្ត 

៤. ស្ដាប់របាយការណ៍ប្រចាំត្រីមាសទី៣ និងទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០១៨ របស់គណៈកម្មាធិការលទ្ធកម្មរដ្ឋបាលខេត្ត

៥. ការអនុម័តលើសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការកែសម្រួលសមាសភាពគណៈកម្មាធិការលទ្ធកម្មរបស់ក្រុមប្រឹក្សាខេត្ត

៦. ការអនុម័តលើសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការកែសម្រួលសមាសភាពអ្នកនាំពាក្យរដ្ឋបាលខេត្ត

៧. ការអនុម័តលើសេចក្ដីព្រាងគម្រោងផែនការចំណូលចំណាយថវិការដ្ឋបាលខេត្ត ឆ្នាំ២០១៩

៨. ការអនុម័តលើសេចក្ដីព្រាងស្ដីពីការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការសាលាខេត្ត

៩. ការអនុម័តលក្ខខណ្ឌការងារមន្ត្រីសាលាខេត្ត

១០. សេចក្ដីផ្សេងៗ (កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី៥៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨) ៕ដោយ៖ភក្ដី

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor