header ads

Sponsor

រិទ្ធី

ឯកឧត្តម អុន ឈន ទីប្រឹក្សា​របស់​សម្តេចក្រឡាហោម ស ខេង ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានទទួល​មរណភាព កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨ ក្នុង​ជន្មាយុ​៧៤​ឆ្នាំ ដោយ​រោគាពាធ​។

សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល និងមន្ត្រីនគរបាលជាតិទាំងអស់ នៃក្រសួងមហាផ្ទៃ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្ដម អុន ឈន ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង នៅគេហដ្ឋានស្ថិតនៅបុរីប៉េងហូត សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹក ថ្ងៃចន្ទ ០៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ ។

ចំណែកឯ ​ឯកឧត្តម តេង សាវង្ស រដ្ឋលេខាធិការនៃ​ក្រសួងមហាផ្ទៃ បាន​សរសេរ​ក្នុង​លិខិត​រំលែក​ទុក្ខ​ថា មរណភាព​របស់ឯកឧត្តម អុន ឈន គឺជា​ការបាត់បង់​មន្ត្រីជាន់ខ្ពស់​ម្នាក់​របស់​ក្រសួងមហាផ្ទៃ ដែល​ធ្លាប់​បំពេញការងារ​យ៉ាងសកម្ម និង​មាន​ស្នាដៃ​ជាច្រើន​ក្នុង​កិច្ចការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​ជូន​សង្គមជាតិ​។  

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post