header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពងចាមៈ ៣នាក់ឪពុកនិងកូន ត្រូវជនដៃដល់ប្រើកាំបិតខ្វែវកាប់សម្លាប់នៅក្នុងថ្លុកឈាម ព្រោះតែទាស់ពាក្យសម្ដី ខណៈមានកម្មវិធីជួបជុំផឹកស៊ីតិចតួច កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៥និង៣០នាទីម្សិលមិញ នៅត្រង់ចំណុចភូមិថ្មកែវ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពងចាម។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់ ទី១-ឈ្មោះ នី ណុន ភេទប្រុស អាយុ៥៣ឆ្នាំ (ជាឪពុក), ទី២-ឈ្មោះ ណុន ឆវ័ន ភេទប្រុស អាយុ១៩ឆ្នាំ និងទី៣-ឈ្មោះ ណុន វី ភេទប្រុស អាយុ២២ឆ្នាំ។ អ្នកទាំង៣នាក់ខាងលើ មានទីលំនៅភូមិថ្មកែវ ឃុំត្រប់ ស្រុកបាធាយ (ស្លាប់ទាំង ៣នាក់)។ ចំណែកជនសង្ស័យមានឈ្មោះ ឯម ភៀន ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិ-ឃុំ ជាមួយគ្នា។

ប្រភពព័ត៌មានបន្តថា នៅមុនពេលកើតហេតុ ឈ្មោះ ឯម ភៀង និងឈ្មោះ ណុន វី បានផឹកស៊ីជាមួយគ្នានៅនឹងផ្ទះរបស់ឈ្មោះ ឯម ភៀង ហើយក៏មានទំនាស់ពាក្យសម្ដីគ្នា ហើយឈ្មោះ ឯម ភៀង ក៏យកកាបិតខ្វែវរបស់ខ្លួនមកកាប់ឈ្មោះ ណុន វី បណ្តាលឲ្យរងរបួសបន្តិច ពេលនោះឈ្មោះ ណុន វី ក៏និយាយថា មិនអីទេប៉ុណ្ណឹង ហើយក៏ចេញដើរទៅផ្ទះរបស់ខ្លួនបាត់ មួយសន្ទុះក្រោយមកក៏នាំឈ្មោះ នី ណុន និងឈ្មោះ ណុន ឆវ័ន ត្រូវជាឪពុក និងប្អូនរបស់ខ្លួនមករករឿងឈ្មោះ ឯម ភៀង ដល់ផ្ទះម្តងទៀត ដោយមានពូថៅ និងដំបងជាប់នឹងដៃ ពេលនោះឈ្មោះ ឯម ភឿង ក៏យកកាំបិតខ្វែវកាប់ទៅលើអ្នកទាំងបីបណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ២នាក់ ឈ្មោះ នី ណុន និងឈ្មោះ ណុន ឆវ័ន ចំណែកឈ្មោះ ណុន វី ស្លាប់ពេលដឹកដល់មន្ទីរពេទ្យបង្អែកស្រុកបាធាយ។

សមត្ថកិច្ចបញ្ជាក់មថា ជនដៃដល់ត្រូវបានឃាត់ខ្លួន និងនាំមកកាន់អធិការដ្ឋានដើម្បីបំពេញសំណុំរឿងតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post