header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កាលពីល្ងាចថ្ងៃទី២៥​ ខែតុលា ឆ្នាំ២០១៨ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក សេង រិទ្ធី បានសម្រេចចេញដីកាឃុំខ្លួនស្ត្រីម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោម​ការចោទប្រកាន់ ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន រឿងយកថ្នាំញៀនទៅឲ្យប្ដីនៅក្នុងគុកព្រៃស ម១ ចំនួន៣កញ្ចប់ធំ។

ជនជាប់ចោទរូបនេះ ឈ្មោះ ឡេ ធីយ៉ាង ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរ មានទីលំនៅស្ថិតភូមិ៤ ឃុំកោះរកា ស្រុកកោះរកា ខេត្តព្រៃវែង។

កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨កន្លងមក វេលាម៉ោង១១និង៥០នាទី កម្លាំងមន្ត្រីមណ្ឌលអប់រំកែប្រែព្រៃស(ម១) បានត្រួតពិនិត្យនឹងឆែកឆែរ លើខ្លួនទណ្ឌិត ឈ្មោះ ឡេ ហាវីត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម រកឃើញក្រាមពណ៌សថ្លាចំនួន៣កញ្ចប់ថង់ធំ យកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់ ។

ក្រោយពីធ្វើការសាកសួរទណ្ឌិត ឈ្មោះ ឡេ ហាវីត បានប្រាប់ឲ្យមន្ត្រីមណ្ឌលអប់រំកែប្រែព្រៃស(ម១) បានឲ្យដឹងថា ថ្នាំញៀនខាងលើនេះ គឺឈ្មោះ ឡេ ធីយ៉ាង ត្រូវជាប្រពន្ធរបស់គេបានមកចូលសួរសុខទុក្ខ​ហើយបានយកថ្នាំញៀនចំនួន៣កញ្ចប់ថង់ធំល្មមមកឲ្យរូបគេ បន្ទាប់មកកម្លាំងមន្ត្រីមណ្ឌលអប់រំកែប្រែព្រៃស(ម១)ក៏បានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ឡេ ធីយ៉ាង រួមនិងវត្ថុតាង ប្រគល់ឲ្យកម្លាំងផ្នែកនគរបាលប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ យកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់។

សមត្ថកិច្ចបានឲ្យដឹងថា វត្ថុតាងចាប់យករួមមាន ៖ ១.ក្រាមពណ៌សថ្លាចំនួន៣កញ្ចប់ថង់ធំល្មម។ ២.ទូរស័ព្ទម៉ាកណូគារចុចពិល(NOKIA) ពណ៌ខ្មៅចំនួន០១គ្រឿង ។

ឥឡូវនេះជនត្រូវចោទបានបញ្ជូនទៅកាន់ពន្ធនាគារព្រៃសដែរហើយ តាមការចោទប្រកាន់របស់តំណាងអយ្យការនិងការសម្រេចរបស់ចៅក្រមសើបសួរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post