header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនីសរៀបណាបានស្នើប្រធានរដ្ឋសភាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេរភាគីរវាងស្ថាប័នសភា និងសភា សម្រាប់អាណត្តិទី៦។ នេះបើប្រធានគណៈចលនាមហាជននៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម។

ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភា លោកស្រី ជុង ធីម៉ាយ (Truong Thi Mai) សមាជិក ការិយាល័យនយោបាយលេខាមជ្ឈឹមបក្ស និង ជាប្រធាន គណចលនា មហាជន នៃគណៈកម្មាធិករ មជ្ឈឹម បក្សកុម្មុយនីស្ត វៀតណាម នៅព្រឹកថ្ងៃ ទី២៦ ខែតុលា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភាបានលោកស្រីសាទរចំពោះជោគជ័យក្នុងការរៀប ចំការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នីតិកាលទី៦ របស់ប្រទេសកម្ពុជា ហើយក្នុងនោះរាជរ ដ្ឋាភិបាល និងរដ្ឋសភាអាណត្តិថ្មី បានប្រសូត្រឡើងស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋ។

លោកស្រីបានគូសបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបាន សង្កេត ឃើញថា កម្ពុជាមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសង្គមគួរឲ្យ កត់សម្គាល់ ដែលនេះបា នបង្ហា ញឲ្យឃើញពីការដឹកនាំដ៏ត្រឹមត្រូវរបស់ស្ថាប័នកំពូលៗកម្ពុជា មានស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។

ជាមួយគ្នានោះដែរលោក បានស្នើសុំសម្តេចប្រធានរដ្ឋសភា នៅក្នុងនីតិកាលទី៦នេះ បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភាកម្ពុជា និងរដ្ឋសភា វៀតណាមបន្ថែមទៀត ទំាងការផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់ដឹកនាំ គណៈកម្មការជំនាញ ក្នុងការតាក់តែង ច្បាប់ជា ដើមដើម្បីបម្រើផលប្រយោជន៍ ប្រជាជន និងប្រទេសទំាងពីរ។

ក្នុងឱកាសនោះដែរ សម្តេចហេង សំរិន ប្រធានរដ្ឋសភា បានវាយតំលៃ ខ្ពស់ចំពោះ ដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូ នាពេលនេះ ថា ពិតជា បានរួមចំណែកក្នុងការប ន្តពូនជ្រុំ នូវចំណង ទំនាក់ ទំនង មិត្តភាព សាមគ្គី ភាពជាប្រពៃណី និង កិច្ច សហប្រតិបត្តិ ការ លើគ្រប់វិ ស័យ ជាពិសេស រវាងបក្សរដ្ឋា ភិបាលនិងប្រជាជននៃប្រទេស ទំាង ពីរ កម្ពុជា-វៀតណា ម កាន់តែរឹងមាំខ្លាំងក្លាទ្វេដងថែមទៀត។

សម្តេចប្រធានបានគាំទ្រចំពោះកិច្ចសហ ប្រតិបត្តិការរវាងគណៈចលនាមហាជន នៃប្រ ទេសទំាងពីរ និងបានលើកទឹកចិត្ត ជួយជំរុញ និងលើកកម្ពស់កិច្ច សហការនេះ ឲ្យកាន់ តែស កម្មនិងខ្លាំងក្លាថែមទៀត តាម រយៈ ការផ្លាស់ ប្តូរបទពិសោធន៍ពីគ្នា ទៅវិញ ទៅមកឲ្យ បាន កាន់តែច្រើន ដើម្បីជាឧត្តមប្រយោជន៍ របស់ប្រជាជន នៃ ប្រទេស ទាំងពីរ។

សម្តេចប្រធានបានលើកឡើងថា សកម្មភាពចលនាមហាជនរបស់ប្រទេសកម្ពុជា និង វៀតណាម បានខិតខំ និងប្រឹងប្រែងយ៉ាងសកម្ម ក្នុងការ ដឹកនាំចលនាមហាជន ឲ្យទទួល បានលទ្ធផលគួរជាទីមោទនៈនាពេលកន្លងមក ជាពិសេសកិច្ចសហប្រតិបត្តិ ការកាន់តែជិត ស្និទ្ធរវាងចលនា មហាជននៃប្រទេស ទាំង ពីរ។

នៅក្នុងជំនួបសវនាការនេះភាគីទំាងពីសម្តេចប្រធានរដ្ឋសភា និង លោកស្រី ជុង ធីម៉ាយបានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរ។ ជាចំណងមិត្តភាព “អ្នកភូមិផងល្អ មិត្តភាព សាមគ្គីភាព ជា ប្រពៃ ណី និងកិច្ចសហ ប្រតិបត្តិការ លើគ្រប់វិស័យ និង យូរអង្វែង” បានធ្វើឲ្យទំហំពាណិជ្ជកម្មប្រទេសកម្ពុជា និងវៀតណាម ជិត ឈានដល់គោលដៅហើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post