header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កោះកុងៈ ភ្លៀងធ្លាក់មួយមេធំ បណ្ដាលឲ្ត​រន្ទះបាញ់បុរសម្នាក់ ខណៈកំពុងជ្រកក្រោមដើមឈើ១ដើម តែសំណាងមិនបានបាត់បង់ជីវិត គ្រាន់តែរងរបួសធ្ងន់ ។

គ្រោះរន្ទះបាញ់ខាងលើនេះ កាលពីវេលាម៉ោង២៖២០នាទីរសៀល​ថ្ងៃ​សុ​ក្រ ​២រោច ខែ​អស្សុជ​ ឆ្នាំច​ សំរិទ្ធិស័ក​ ព.ស​ ២៥៦២ ត្រូវនឹងថ្ងៃទី​២៦ ខែតុលា ឆ្នាំ២០១៨ នៅចំណុចចំការធំ ស្ថិតក្នុងភូមិឈូក​ ឃុំជីខលើ​ ស្រុក​ស្រែអំបិល ខេត្តកោះកុង​​។

ជនរងគ្រោះ​ឈ្មោះ ឌុល លី​ ភេទប្រុស អាយុ៥៧ឆ្នាំ ​មុខរបរ កសិករមានទីលំនៅភូមិឈូក​ ឃុំជីខលើ​ ខណៈដែលមេឃកំពុងភ្លៀងខ្លាំង គាត់បានទៅ​ជ្រកក្រោមដើមចំបក់១ដើម​ ហើយក៏​ត្រូវបានរន្ទៈបាញ់ បណ្ដាលឲ្យ​រងរបួសធ្ងន់​។

ក្រោយកើតហេតុ ត្រូវ​បានកម្លាំងនគរបាល​ប៉ុស្តិ៍ជីខលើ និង​ក្រុមគ្រួសារជួយសង្គ្រោះ ដោយដឹក​បញ្ជូនទៅមន្ទីរពេទ្យបង្អែក​ ស្រុកស្រែអំបិល៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post