header ads

Sponsor

រិទ្ធី

កម្ពុជាបានតាំងចិត្តខ្ពស់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់។ កម្ពុជាក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិគឺ ត្រៀមខ្លួនក្នុងការសហការជាលក្ខណៈអន្តរជាតិជាមួយប្រទេសទាំងអស់ក្នុងការអភិរក្សធនធានធម្មជាតិ និងទប់ស្កាត់ ក៏ដូចជាប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់។ នេះគឺជាការថ្លែងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ យោងតាមហ្វេសប៊ុករបស់ក្រសួងបរិស្ថាន។

ការប្តេជ្ញារបស់ឯកឧត្តមរដ្ឋមន្រ្តី នៅក្នុងកម្មវិធីលើកតម្កើងឥរិយាបថនៃការចូលរួមប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០១៨ នៅនិវេសនដ្ឋានរបស់ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជាក្នុងរាជធានីភ្នំពេញ ក្នុងនោះក៏មានវត្តមានរបស់លោក Edward Vaizey បេសកជនរបស់នាយករដ្ឋមន្ត្រីអង់គ្លេសទទួលបន្ទុកផ្នែកពាណិជ្ជកម្មផងដែរ។

យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីវ័យក្មេងរូបនេះ បានអះអាងថានារយៈពេលកន្លងមក កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់ ហើយកម្ពុជាក៏បានសហការក្នុងនាម ជាដៃគូអន្តរជាតិជាមួយប្រទេសអង់គ្លេសក្នុងការទប់ស្កាត់ បង្ការ និងបង្ក្រាបការជួញដូរសត្វព្រៃខុសច្បាប់ដែរនៅលើពិភពលោក។

កម្ពុជាបានរៀបចំយន្តការ ក៏ដូចជាមានច្បាប់ និងអនុវត្តជាប្រចាំដើម្បីបង្ការ ទប់ស្កាត់ និងប្រឆាំងការជួញដូចសត្វព្រៃខុសច្បាប់នេះ ហើយបានបង្ក្រាបលើបទល្មើសជាច្រើន ហើយរំដោះសត្វព្រៃជាច្រើនពីក្រញាំដៃនៃក្រុមជនល្មើស ព្រមទាំងបានចាប់ខ្លួន បញ្ជូនសំណុំរឿងទៅតុលាការផ្តន្ទាទោសតាមច្បាប់ ក៏ដូចជាការផាកពិន័យជាប្រាក់ជាដើម។ នេះបើយោងតាមប្រសាសន៍រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ បន្ថែមលើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើគ្រប់ភាគីពាក់ព័ន្ធត្រូវធ្វើការងាររួមគ្នាដើម្បី លុបបំបាត់ការជួញដូរខុសច្បាប់នេះ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post