header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ក្រោយពី លោក ម៉ាក ធីបុត្រ អនុប្រធានគណក្សខ្មែរក្រោក បានចាត់ទុក សម្ដីរបស់លោក បណ្ឌិត គិន ភា ថាកំពុងប្រមាថសម្ដេចតេជោ ចំពោះការបង្កេីតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ហើយជាមួយគ្នានោះដែរ លោកស្រី ហ៊ុន ស៊ីណាត ក៏បានធ្វើការលើកឡើងផងដែរ ចំពោះបញ្ហានេះ ដោយឲ្យគិតប្រយោជន៍ជាតិជារឿងចម្បង ដែលកំពុងរស់នៅក្រោមដំបូលសន្តិភាព ប្រសើរជាការមករិះគន់ ក្នុងការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នេះ។

ការលើកឡើងបែបនេះតាមការបញ្ចេញមតិតាមរយៈគណនីរបស់លោកស្រីផ្ទាល់ ដោយលើកឡើងថា៖

សម្ដេចខិតខំបង្រួបបង្រួមជាតិ និងអោបក្រសោបមនុស្សទាំងអស់ក្នុងគោលនយោបាយឈ្នះ ឈ្នះ សម្ដីរបស់លោក បណ្ឌិត ពេលនេះ គួរណាស់គិតគូរទៅរឿង អ្នករំលោភដីធ្លី ឫក៏ រឿងអយុត្តិធម៌ទៅវិញវាប្រសើរជាងការមករិះគន់ក្នុងការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នេះទេ ។ ខ្

ញុំគិតថាដំបូលសន្ដិភាពមួយនេះអ្នកណាក៏ជ្រកអាស្រ័យបានទាំងអស់សម្ដេចមិនប្រកាន់ ម្យ៉ាងទៀតអ្នកទាំងអស់អាចជួយសម្ដេចកាត់សាច់ស្អុយបានដែលមានមន្ត្រីគ្រាប់ល្ពៅខ្លះ កុំអោយជិះសេះលេងដៃ ដែលមន្ត្រីបក្សប្រជាជនមិនហ៊ាននិយាយ ។ នេះជាគំនិតរបស់ខ្ញុំបន្តិចបន្តួចដោយយល់ថាអ្នកទាំងអស់សុទ្ធតែមានសមត្ថភាពជួយសម្ដេចបាន ។

បណ្ឌិត គិន ភា
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post