អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុៈ នៅស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុ ព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ លោក ស៊ុត សំអុននាយការិយាល័យនគរបាល ព្រហ្មទ័ណ្ឌកម្រិតស្រាលនៃស្នងការ.រដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើសន្និសិទព័ត៌មានបង្ហាញមុខ ជនសង្ស័យចំនួន០២នាក់ជាប់ចោទធ្វើសកម្មភាពឆក់យកទ្រព្យសម្បត្តិពីស្ត្រីជាជនជាតិចិនម្នាក់ដែលកំពុងតែដើរឆ្លងថ្នល់ នៅចំណុចភ្លើងស្តុបអូរទី០១ភូមិ០១ សង្កាត់លេខ០២ក្រុងព្រះសីហនុ។

លោក បន្តឲ្យដឹងទៀតថា ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង២០និង៣០នាទីថ្ងៃទី២៩ខែកញ្ញា ឆ្នាំ២០១៨កន្លងមក ហើយបន្ទាប់ពីទទួលបានព័ត៏មានខាងលើកម្លាំងនគរបាលការិយាល័យព្រហ្មទ័ណ្ឌកម្រិតស្រាលនៃស្នងការ.រដ្ឋាន ខេត្តព្រះសីហនុ សហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ០១ សង្កាត់លេខ០២ និងកម្លាំងនគរបាលអធិការ រដ្ឋានក្រុងព្រះសីហនុបានដេញស្ទាក់ចាប់ទាំងប៉ផាត់ចាប់ប៉ភីងបានភ្លាមៗនៅខាងមុខរោងចក្រស្រាបៀរអង្គរ ស្ថិតក្នុងសង្កាត់លេខ០១ ក្រុង.ខេត្តព្រះសីហនុ។

លោកបន្តថា ដោយអនុវត្តទៅតាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពរបស់ប្រមុខរាជរដ្ឋាភិបាលក៍ដូចជាក្រសួងមហាផ្ទៃនិងអនុវត្តទៅតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿនអគ្គស្នងការនគរបាលជាតិក៍ដូចជាបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ ធ្វើយ៉ាងណាបង្ក្រាបឲ្យខាងតែបានដើម្បីរក្សាសន្តិសុខនិងសណ្តាប់ធ្នាប់ជូនដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ។

ជនសង្ស័យទាំង០២នាក់ដែលសមត្ថកិច្ចនគរបាលបានឃាត់ខ្លួនមាន ឈ្មោះចាប បញ្ញា ហៅ(ញ៉ា)ភេទប្រុស អាយុ១៩ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ០១ សង្កាត់លេខ០៣ ក្រុង.ខេត្តព្រះសីហនុ និង ឈ្មោះញ៉េប រ៉ាវន្ត័ហៅ(ពុយ )ភេទប្រុស អាយុ១៦ ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ០១ សង្កាត់លេខ០៣ ក្រុង.ខេត្តព្រះសីហនុ។

នៅពេលឃាត់ខ្លួនសមត្ថកិច្ចនគរបាលដកហូតបានវត្ថុតាងដែលជាផលនៃអំពើរលួចមាន÷ម៉ូតូមួយគ្រឿងម៉ាកHONGDA C125 សេរី២០១៣ពណ៏ខ្មៅមួយគ្រឿងពាក់ស្លាកលេខ 1D 1519 ជាមធ្យោបាយជនសង្ស័យជិះធ្វើសកម្មភាព។ កាបូបស្ពាយចំហៀង០១ពណ៏ទឹកប្រាក់.ទូរស័ព្ទដៃ១គ្រឿងម៉ាកVIVOពណ៌ខ្មៅនិងកូនសោរ០១។

ចំពោះជនសង្ស័យ និងវត្ថុតាងកម្លាំងនគរបាលជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុ កសាងសំណុំរឿងបញ្ជូនទៅសាលាតំបូងខេត្តព្រះសីហនុនាព្រឹកថ្ងៃទី០១ខែតុលា ឆ្នាំ២០១៨ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor