header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

សេចក្តីថ្លែងការណ៍ របស់ប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៃគណបក្សខ្មែរក្រោក ប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៃ គណបក្សខ្មែរក្រោក សម្តែងការខកចិត្តចំពោះគណៈកម្មការអឺរ៉ុប ដោយលោកស្រី Federica Mogherini តំណាងជាន់ខ្ពស់កិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប បានប្រកាសថាខ្លួនកំពុងដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធ EBA(Everything-But-Arms) ពីកម្ពុជា ដោយចោទថា កម្ពុជាមានការរំលោភសិទ្ធិមនុស្ស និងដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ ផ្ទុយទៅវិញ គណៈកម្មការអឺរ៉ុប(EU) បានសម្រេចអនុម័តដាក់បញ្ចូលវៀតណាម ឲ្យស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្មសេរី FTA (Free Trade Areas) ដែលអាចលុបបំបាត់ពន្ធរហូតដល់ ៩៩ភាគរយ លើប្រភេទមុខទំនិញដែលវៀតណាមនាំទៅលក់នៅអឺរ៉ុប ខណៈប្រទេសវៀតណាមមិនមែនជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនោះទេ។ តើសហគមន៍អឺរុបឈរលើគោលការណ៍អ្វីចំពោះការផ្តល់ FTA ឲ្យប្រទេសវៀតណាម?

យើងខ្ញុំសូមវាយតម្លៃលើការសម្រេចនេះថា គឺជាការអនុវត្តន៍គោលនយោបាយលំអៀងមួយរបស់គណៈកម្មការសហភាពអឺរុបមកលើប្រទេសកម្ពុជា។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post