header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

តាកែវៈ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីសំណាក់លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត ក្នុងការបង្រ្កាបបទល្មើ​សឲ្យដូចភ្លៀងរលឹមរួច លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក បានដឹកនាំកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុក ចុះ​បង្រ្កាបករណីដឹកជញ្ជូនកញ្ឆាក្រៀមខុសច្បាប់មួយករណីថ្មីទៀត ដោយដកហូតបានកញ្ឆាក្រៀមជាង១០គីឡូក្រាម។

ប្រតិបត្តិការខាងលើនេះ ធ្វើឡើង​នៅយប់ថ្ងៃអង្គារ ១៤កើ​ត ខែអស្សុជ ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៧និង៣៧នាទី នៅត្រង់ចំណុចភូមិជ្រោយស្លែង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។

លោកអធិការ បានបន្តឲ្យដឹងថា ក្រោយពេលប្រតិបត្តិការបង្រ្កាបជាក់ស្តែង សមត្ថកិច្ចជំនាញឃាត់ខ្លួនជនសង្ស័យចំនួន​២នាក់ ១.ឈ្មោះ គ្រួយ ស៊ីវទាង ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ២.ឈ្មោះ ភាព លាងហ៊ត ភេទស្រី អាយុ២៨ រស់នៅភូមិ ឃុំ ជាមួយគ្នា វត្ថុតាងដែលដកហូតបានរួមមាន ៖ កញ្ឆាក្រៀម១១គីឡូក្រាម និងម៉ូតូ១គ្រឿង ម៉ាកស្កុបពី​ សេរីឆ្នាំ២០១៩ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GU-3756។

បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរបន្ថែម និងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ព្រមទាំងវត្ថុតាងមកកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បី​ចាត់ការបន្តផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post