header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ​ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវលេខ៨៦ ជាប់របងវត្តស្រះចក ធ្វើដំណើរចេញចូលវត្ត បានរអ៊ូរទាំថា​ មានក្រុមអ្នករត់តាក់ស៊ី កំពុងតែធ្វើឲ្យមានភាពរញ៉េរញៃពេញផ្លូវសាធារណៈ​ ដូចជា គ្មា​នសណ្តាប់ធ្នាប់ និងសុវត្ថិភាពសោះ និងមានក្រុមអ្នកបើករថយន្តតាក់ស៊ីមកឈប់ចាំម៉ូយនៅនឹងខ្លោងទ្វាវត្តស្រះចកតែម្តង ដោយពួកគាត់មិនបានគិតថា វាងាយនឹងបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមផ្លូវនេះ ក៏ដូចជាធ្វើឲ្យមានភាពរញ៉េរញ៉ៃពេញផ្លូវផងដែរ​ ហើយទីតាំងទាំងនេះ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៨៦ ក្នុងសង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។

ជាក់ស្ដែងសកម្មភាពនេះ ពេលឃើញមានរថយន្តតាក់ស៊ីបើកតាមផ្លូវលេខ៨៦ យើងនឹងបានឃើញក្រុមអ្នករត់ម៉ូតូឌុប និងម៉ូតូរ៉ឺម៉កកង់បី ដេញចាប់ម៉ូយរត់ទាំងវ៉ូងដេញតាមរថយន្តតាក់ស៊ី ដើម្បីចាប់អ្នកដំណើរដែលនៅលើរថយន្តមកឲ្យជិះម៉ូតូខ្លួនយ៉ាងប្រសាចពេញផ្លូវ ដែលពេលខ្លះអាចបង្កឲ្យមានគ្រោះថ្នាក់ដោយសារតែរត់ពេញផ្លូវបែបនេះ។

ពាក់ព័ន្ធបញ្ហានេះ ភ្ញាក់ងារព័ត៌មានបានធ្វើការទាក់ទងសុំការបំភ្លឺ ពីលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ផងដែរ ដោយលោកអភិបាលខណ្ឌ បានឲ្យដឹងថា ចំពោះបញ្ហានេះ លោកនឹងឲ្យកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់ឡើងវិញ។

ជាចុងក្រោយ ពលរដ្ឋដែលជាអ្នកធ្វើដំណើរតាមរថយន្តឈ្នួល ក៏ដូចជាអ្នកដំណើរតាមផ្លូវ ​សូមអាជ្ញាធរខណ្ឌដូនពេញ​ មេត្តាចុះជួយមើលក្រុមអ្នកចាប់ម៉ូយទាំងនោះផង​ និងក្រុមអ្នកបើករថយន្តតាក់ស៊ីដែលមកឈប់ចាំម៉ូយនៅផ្លូវលេខ៨៦ ជាប់របងខាងជើង នៃវត្តស្រះចកនេះផង ដើម្បីការពារនៅសុវត្ថិភាព ពួកគាត់ផង ហើយគួរតែមានបេនរថយន្ត រឺម៉ូតូសម្រាប់អ្នកប្រកបរបរដូចជាពួកគេ​ ព្រមទាំងរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវ​នេះដែរ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post