header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រះវិហារៈ យើងខ្ញុំឧត្ដមសេនីយ៍ទោ ចាន់ សុភក្រ្តា មេបញ្ជាការងយោធភូមិភាគទី៤ និងជាមេបញ្ជាការតំបន់ប្រតិ បត្តិការសឹករងព្រះវិហារ រួមនិងនាយទាហាន នាយទាហានរងនិងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ សូមធ្វើសាររំលែកទុក្ខ និងមានទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ដោយឧត្ដមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ បានទទួលមរណភាពដោយរោគាពាធ នៅវេលាម៉ោង ៩៖១០នាទីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ។ លោក​ឧត្ដមសេនីយ៍ឯក ជា ម៉ន ជាមេបញ្ជាការ ដ៏អង់អាចក្លាហានក្នុងបុព្វហេតុជាតិ សហការប្រយុទ្ធវាយរំដោះអាយុជីវិតប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត និងការពារមិនឲ្យរបបនេះវិលត្រឡប់មកវិញ។

លោក​ឧត្ដមសេនីយ៍ឯក ជា ម៉ន ជាមេបញ្ជាការដែលមានឆន្ទៈស្មោះត្រង់ដាច់ខាតចំពោះជាតិ មាតុភូមិ ចំពោះសាសនា ព្រះមហាក្សត្រ និងរដ្ឋាភិបាល ដែលកើតមានតាំងពីថ្ងៃរំដោះឆ្នាំ១៩៧៩ មកទល់ពេលបច្ចុប្បន្ននេះ។

យើងខ្ញុំទាំងអស់គ្នា ជានាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ សូមបួងសួងដល់វិញ្ញាណក្ខន្ធ លោកឧត្តមសេនីយ៍ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post