កំពង់ឆ្នាំងៈ ជនជាតិវៀតណាមម្នាក់ បានស្លាប់ពេលដែលគេកំពុងតែទល់ទ្រផ្ទះ បណ្តែតទឹកអោយខ្ពស់ផុតពីទឹកនៅពេលដែលទឹកស្រកទៅក្រោយពេលដែលអាជ្ញាធខេត្តកំពង់ឆ្នាំងតម្រូវអោយផ្ទះបណ្តែតទាំងអស់នៅក្នុងខេត្តកំពង់ឆ្នាំងឡើងគោក និងម្នាក់ទៀតស្លាប់ដោយសារ ខ្យល់គ។ ហេតុការភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោងប្រមាណជា៤រសៀល ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨នៅចំណុចផ្ទះបណ្តែតទឹកមួយកន្លែងដែលស្ថិតក្នុងភូមិទី៦ សង្កាត់ខ្សាម ក្រុងនិងខេត្តកំពង់ឆ្នាំង។
ជនងរងគ្រោះត្រូវបានគេអោយស្គាល់ឈ្មោះ ហូយ៉ាំងស៊ឺង ភេទប្រុ សអាយុ៥៤ឆ្នាំ ជនជាតិវៀតណាម មានប្រពន្ធ ឈ្មោះ ច្រឹង ធីយ៉ាំង អាយុ៤៥ឆ្នាំ រស់នៅក្នុងបន្ទុកក្នុងភូមិសង្កាត់ ក្រុងកើតហេតុខាងលើ។ នៅថ្ងៃដដែលបុរស់ម្នាក់ឈ្មោះ ឡេ យ៉ាំងលីវ ភេទប្រុស អាយុ៦១ឆ្នាំង រស់នៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូស្រុកបរិបូរណ៍ បានស្លាប់ដោយសាខ្យល់ គ នៅពេលដែលគាត់កំពុងថយផ្ទះបណ្តែតឡើងគោកផងដែរ។
ប្រពន្ធជនរងគ្រោះបាននិយាយអោយដឹងថា នៅមុនពេលកើតហេតុជនប្តីរបស់គាត់បានអូសផ្ទះបណ្តែតទឹក ដើម្បីរកកន្លែងចូលចតនៅពេលដែលអាជ្ញាធខេត្ត តម្រូវអោយផ្ទះបណ្តែតទឹក ទាំងអស់ ឡើងគោក ពេលនោះហើយ ដែលប្តីរបស់គាត់និងមនុស្ស៤ ទៅ៥នាក់ បាននាំគ្នាអូសផ្ទះ មកកន្លែងដែលមានទឹករាក ដើម្បីទល់ទ្រផ្ទះ អោយខ្ពស់ក្រោយពេលដែលទឹកស្រកចុះទៅវិញនៅពេលកំពុងធ្វើការទល់ទ្រប្តី របស់គាត់បាននិងកុំពង់អាឈើនៅខាងក្រោមផ្ទះបណ្តែតទឹកដែលមានត្រឹមចង្កេះ។
ប្រពន្ធបន្តទៀតថា ពេលប្តីរបស់គាត់កំពង់ឈអាឈើម្នាក់ឯង នៅខាងមុខផ្ទះ និងបានដួលនៅក្នុងទឹកម្នាក់ឯង ពេលដែលមនុស្សមកជួយទល់ទ្រផ្ទះ៤ទៅ៥នាក់ធ្វើការនៅខាងក្រោយផ្ទះមិនបានដឹងនៅពេលដែលកូនប្រុសគាត់បាត់ឪពុកមិនឃើញក៏ដើររកមើលនៅខាងក្រោមផ្ទះ ស្រាប់តែជាន់ឪពុក នៅក្នុងទឹក ទើបអូសឡើង ហើយដឹកតាមរថយន្តយកទៅមន្ទីពេទ្យដើម្បីធ្វើការសង្គ្រោះបន្ទាន់តែជនរងគ្រោះបានស្លាប់មុនដល់មន្ទីពេទ្យបាត់ទៅហើយ។
ក្រោយពេលកើតហេតុសពជនរងគ្រោះត្រូវបានដឹកតាមរថយន្តយកមកលំនៅឋានដើម្បីរៀបចំធ្វើបុណ្យទៅតាមទំនាមទម្លាប់របស់សាសនាជនជាតិវៀតណាមផងដែរ៕