header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ស្រ្តី​ម្នាក់ ខណៈកំពុងឈរចែកចាយថ្នាំញៀន ត្រូវបាន​កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឃាត់ខ្លួន កាលពីវេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែភទ្របទឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ស្រ្តី​សង្ស័យឈ្មោះ ស៊ា មុំ អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក  រាជធានីភ្នំពេញ។

មុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក បានល្បាតនៅក្នុងមូលដ្ឋានទៅដល់ចំណុចផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពេលនោះក៏ឃើញស្រ្តី​សង្ស័យ កំពុងឈរលើផ្លូវរថភ្លើង ដោយមានការសង្ស័យ ក៏ធ្វើការត្រួតពិនិត្យរកឃើញគ្រឿងញៀនចំនួន៣កញ្ចប់ (២កញ្ចប់តូច និង១កញ្ចប់ធំ) និងសម្ភារវេចខ្ចប់ថ្នាំញៀនចំនួន ហើយ​ក៏​ធ្វើការឃាត់ខ្លួននាំមកកាន់ទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាល ស្រះចកដើម្បីធ្វើការសាកសួរ។

បច្ចុប្បន្នជនសង្ស័យកំពុងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post