header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កណ្តាលៈ ជនសង្ស័យជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) ម្នាក់​ត្រូវសមត្ថកិច្ចក្របួច កាលពីថ្ងៃ ពុធ ៩រោច ខែភទ្របទ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៣ ខែ តុលា ឆ្នាំ២០១៨ វេលាម៉ោង ១៨និង០៥នាទីស្ថិតនៅចំណុចផ្ទះរបស់ឈ្មោះ សែ សាល ស្ថិតក្នុងភូមិ ព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។

បើតាមសមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យ ឈ្មោះ សែ សាល ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ ព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ចំនួន ០១លើក រយះ ១ខែ១៨ថ្ងៃ កាលពីឆ្នាំ២០០៨ ពីបទ បំផ្លិចបំផ្លាញ ។ ជាមួយគ្នា សមត្ថកិច្ចចាប់យកវត្ថុតាង ម្សៅក្រាមពណ៌សថ្លាសង្ស័យថា ជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន៣កញ្ចប់ ក្នុងនោះ ធំ ០១កញ្ចប់ ,តូច ០២កញ្ចប់ និងឧបករណ៍សំរាប់វេចខ្ចប់ប្រើប្រាស់មួយចំនួន ។

សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ភ្លាមនោះ កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលស្វាយប្រទាល បានចុះដល់ចំណុចកើតហេតុ ។

ដោយទទួលបានការឯកភាព ពីលោក ហេង ផេង ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកណ្តាល វេលាម៉ោង ១៨និង០៥នាទី ថ្ងៃខែឆ្នាំដដែល អនុញ្ញាតឲ្យត្រួតពិនិត្យឆែកឆេរផ្ទះរបស់ឈ្មោះ សែ សាល និងមានការចូលរួមពីលោកមេភូមិព្រែកតាជ័រ សមត្ថកិច្ចនគរបាល បានត្រួតពិនិត្យ ផ្ទះរបស់ឈ្មោះ សែ សាល រកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០៣កញ្ចប់ ក្នុងនោះ ធំ ០១កញ្ចប់ , តូច ០២កញ្ចប់ និងសម្ភារវេចខ្ចប់ប្រើប្រាស់មួយចំនួន នៅក្នុងផ្ទះ រួចឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ សែ សាល បានសារភាពថា ខ្លួនបានទិញគ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់ធំ តម្លៃ ១,០០០,០០០៛ (មួយលានរៀល) ពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅរាជធានីភ្នំពេញ យកមកអោយខ្លួនដល់ផ្ទះ ដើម្បីយកមកវេចខ្ចប់លក់បន្ត ក្នុង០១កញ្ចប់ តម្លៃ ៣០$ ។

បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post