
ក្រចេះ ៖ ជនសង្ស័យជាឪពុកចុងម្នាក់ ជាប់ចោទប្រព្រឹត្តអំពើអមនុស្សធម៌មកលើកូនស្រីប្តីដើម ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន កសាងសំណុំរឿងចាត់ការតាមច្បាប់ ។
សមត្ថកិច្ចបានឲ្យដឹងយ៉ាងដូច្នេះថា នៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ នៅចំណុចស្រែល្អក ភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ មានករណីរំលោភសេពសន្ធវៈ (ឪពុកចុងរំលោភកូនដើម) ។
ប្រភពន្តថា ជនសង្ស័យឪពុកចុង ឈ្មោះហុក ណារ៉េត ហៅតឿ អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ បានចាប់រំលោភកូនដើមឈ្មោះ អ. ត. អាយុ១២ឆ្នាំ បានសម្រេច នៅពេលនាងនៅផ្ទះមើលប្អូន ម្តាយចេញទៅច្រូតស្រូវ ។



សូមបញ្ជាក់ តាមចម្លើយជនរងគ្រោះឆ្លើយថា ជនសង្ស័យបានចាប់រំលោភលើខ្លួនចំនួន៦ដងហើយ ត្រូវបានគំរាមសម្លាប់នាងចោល ទើបនាងមិនហ៊ាននិយាយប្រាប់នរណាឡើយ ។

បច្ចុប្បន្ន សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ នាំខ្លួនមកអធិការដ្ឋាននគរបាលស្រុកសំបូរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញចាត់ការបន្ត ៕