header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

តាកែវៈ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ នគរបាលបានចុះល្បាតត្រួតពិនិត្យសភាពការណ៍ទូទៅក្នុងភូមិសាស្រ្ត លុះមកដល់ចំណុចភូមិពោធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ​ បានជួបជន២នាក់ សង្ស័យរក្សាទុកអាវុធល្មើសច្បាប់ ហើយក៏បានឃាត់ខ្លួន​ដើម្បីកសាងសំណុំឯកសារបន្តតាមនីវិធី ។

នគរបាលបាលបានប្រាប់ថា ជនដែលឃាត់ខ្លួន ឈ្មោះ ប៉ែន សុឃីម ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិដីក្រហម ឃុំ ព្រៃរំដេង ស្រុកគិរីវង់ និងឈ្មោះ ជី ដែន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ពួកគេបានជិះម៉ូតូ១គ្រឿង ម៉ាកវេវ ពណ៌ខ្មៅ គ្មានស្លាកលេខ ពេលសមត្ថកិច្ចឃាត់ត្រួតពិនិត្យ ក៏បានប្រទះឃើញដាវសាំម៉ូរ៉ៃ១ដើមទុកក្នុងម៉ូតូ ។

ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួរ ។

ប្រភពបន្តថា ពេលសមត្ថកិច្ចកំពុងនាំជនសង្ស័យទាំង២នាក់មកដល់ចំណុច វាលល្ងរ ស្ថិតក្នុងភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ក៏ស្រាប់តែមានជនសង្ស័ងចំនួន២នាក់ទៀត ឈ្មោះ អាង ម៉ាង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ និងឈ្មោះ រឿង វាតា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ដែលជិះម៉ូតូ២គ្រឿង មករារាំងម៉ូតូសមត្ថកិច្ច ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនជនទាំង២នាក់នោះថែមទៀត នាំខ្លួនមកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុក ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរតាមនីតិវិធីដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post