Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ ៖ កាលពីម្សិលមិញ វេលាម៉ោង ០៧ យប់ថ្ងៃទី២៥ ខែតុលា មេធាវី តាំង ស៊ីនហុង បានសម្រក់ទឹកភ្នែកតាមបណ្ដាញសង្គមហ្វេសប៊ុក ក្រោយពីមានការធ្វើរោងបុណ្យធ្វើបិទផ្លូវចូលផ្ទះរបស់ខ្លួន ដោយផ្លូវផ្ទះជាផ្លូវទាល់ ហើយផ្ទះរបស់គាត់នៅចុងក្រោយនៃផ្លូវទាល់ហ្នឹងតែម្ដង ហើយរឹតតែធ្វើឲ្យគាត់មានការឈឺចិត្តទៀតនោះ គឺគាត់បានធ្វើការប្តឹងទៅសង្កាត់ ខណ្ឌហើយតែគ្មានដំណោះស្រាយណាមួយសម្រាប់គាត់ឡើយ ជាហេតុធ្វើឲ្យគាត់ត្រូវចេញពីផ្ទះតាំងពីម៉ោង៥ព្រឹក រហូតដល់ម៉ោង១១យប់ ទើបអាចចូលផ្ទះវិញបាន ជាមួយសមាជិកជាច្រើននាក់ផងដែរ។

ក្នុងវីដេអូឡាយទាំងទឹកភ្នែកនេះដែរ មេធាវីខាងលើលើកឡើងទាំងឈឺចាប់ ដោយក្នុងនាមជាអ្នកច្បាប់ ចង់ការពារច្បាប់ឲ្យមានភាពរឹងមាំ តែលទ្ធផលខ្លួនត្រូវរងការរំលោភសិទ្ធិទាំងបែបនេះ ហើយក្នុងនោះដែរមេធាវី សម្ដែងការមិនពេញចិត្តជាខ្លាំងទៅលើអភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធិ និងចៅសង្កាត់កន្ទោក ។

ប្រិយមិត្តអាចស្ដាប់ការរៀបរាប់របស់គាត់ខាងក្រោមនេះ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor