header ads

Sponsor

រិទ្ធី

លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិបានសរសេរលិខិតជូនចំពោះក្រុមគ្រួសារនៃសពលោក ជាម ច័ន្ទនី អតីតតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ។ យោងលិខិតចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨។

លោក កឹ សុខា និងក្រុមគ្រួសារសម្តែងនូវសេចក្តីរន្ធត់ក្រៀមក្រំ និងក្តីសង្វេកយ៉ាងក្រៃលែង ចំពោះមរណភាពលោក ជាម ច័ន្ទនី។ លោក កឹម សុខា ចាត់ទុក្ខមរណភាពនេះជាការបាត់បង់ដ៏ធំធេងនូវឪពុក និងសមាជិកគ្រួសារជាទីគោរព និងស្រលាញ់បំផុង ហើយក៏ជាការបាត់នូវអ្នកស្នេហាជាតិដ៏ក្លាហាន និងស្មោះត្រង់ម្នាក់ផងដែរ។

ក្នុងលិខិតដដែល លោក កឹម សុខា មានការគោរពកោតសរសើរ និងមិនអាចបំភ្លេចបាននូវគុណូបការៈដ៏ថ្លៃថ្លារបស់

លោក ជាម ច័ន្ទនី ដែលបានលះបង់កម្លាំងកាយចិត្ត និងពេលវេលា ដើម្បីបុព្វហេតុលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស សេរីភាព និងផលប្រយោជន៍ជូនប្រជាពលរដ្ឋខ្មែរ។  

សូមបញ្ជាក់ថា លោក ជាម ច័ន្ទនី អតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិមណ្ឌលកំពង់ធំ បានទទួលមរណភាពនៅវេលាម៉ោង៤:៣០រសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នេះ ដោយរោគាពាធ នៅអាយុ៥៧ឆ្នាំ នៅគេហដ្ឋានរបស់លោក ស្ថិតនៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាម​ក្រុមគ្រួសារសពលោក ជាម ច័ន្ទនី បានឱ្យដឹងថាសពលោក ជាម ច័ន្ទនី នឹងតម្គល់ និងធ្វើបុណ្យតាមប្រពៃណី រយៈពេលបីយប់ បីថ្ងៃ ដោយគិតចាប់បីថ្ងៃព្រហស្បតិ៍ ១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ រហូតដល់ថ្ងៃអាទិត្យ ៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ៦ និង៣០នាទីព្រឹក ហើយសពលោក ជាម ច័ន្ទនី នឹងដង្ហែរទៅកាន់ភូមិផ្ទះខ្ពស់ ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដើម្បីបញ្ជុះសពតាមប្រពៃណីសាសនា។

ក្រុមគ្រួសារក៏បាននិមន្ត និងគោរពអញ្ជើញ ព្រះសង្ឈគ្រប់អង្គ សម្តេច ទ្រង់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា មេត្តាជ្រាបជាព័ត៌មាន និងអញ្ញើញចូលរួមកម្មវិធីបុណ្យសពនេះ តាមសទ្ធាជ្រះថ្លារៀងៗខ្លួន។ សូមទំនាក់ទំនងតាមរយៈអាសយដ្ឋានខាងលើ និងទូរស័ព្ទលេខៈ ០៧០ ៧១៧ ២៨៤ ឬលេខៈ ០១៧ ៧៦៧៨៥៨។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post