header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុៈ ជនសង្ស័យ២នាក់ បានជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបពីស្រ្តីជនជាតិចិនម្នាក់ កំពុងដើរ ប៉ុន្តែត្រូវបានសមត្ថកិច្ចតាមក្របួចបានមកវិញ។

ករណីឆក់ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៥៖១៥នាទីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ នៅលើដងផ្លូវស្ថិត ក្នុងក្រុមទី៩ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

ជនសង្ស័យទី១ឈ្មោះ ហ៊ាង ពន្លឺ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិនំបញ្ចុក ក្រុមទី43 ភូមិ1 សង្កាត់លេខ4 ក្រុងព្រះសីហនុ  ជាអ្នកបើកម៉ូតូ (មុខសញ្ញាទើបចេញពីមណ្ឌលកែប្រែបន្សាបគ្រឿងញៀន)។ ២ឈ្មោះ នួន បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ  មុខរបរមិនពិតប្រកដ បច្ចុប្បន្នរស់នៅភូមិជាមួយគ្នា ជិះពីក្រោយជាអ្នកឆក់កាបូប ។ ចំណែកជនរងគ្រោះឈ្មោះ WEi XiAO MiN ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិ​ចិន មុខរបរទេសចរណ៍។

មុនពេលកើតហេតុ ជនសង្ស័យខាងលើ បាន​ជិះម៉ួតូវីវ៉ា១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1Z.6810 បានធ្វើសកម្មភាពឆក់កាបូបពីស្រ្តីជនជាតិ ខណៈកំពុងដើរ ហើយព្យាយាមគេចខ្លួន ភ្លាមនោះកម្លាំងសមត្ថកិច្ចសហការគ្នាដេញចាប់បាននៅចំណុចភ្លើងស្តុបផ្សារពាណិជ្ជកម្មក្រុមទី៤ ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ។

ចំពោះមុខសមត្ថកិច្ចឈ្មោះ នួន បញ្ញា បានឆ្លើយសារភាពថា កន្លងមកខ្លួនធ្លាប់បានឆក់​យកកាបូបរបស់ភ្ញៀវចំនួន២លើក រួចហើយរត់គេចទៅភ្នំពេញ ទើបមកក្រុងព្រះសីហនុវិញ ក៏បបួលឈ្មោះ ហ៊ាង ពន្លឺ ឆក់ ក៏ត្រូងសមត្ថកិច្ចចាប់បានតែម្ដង។

ក្រោយឃាត់ខ្លួនសមត្ថកិច្ច ដកហូត កាបូបដៃដាក់ប្រាក់១ ពណ៌ខៀវ ប្រាក់ចំនួន៣០$, ទូរសព្ទ័ដៃម៉ាក iPHON ពណ៌ទឹកមាស១គ្រឿង(របស់ជនរងគ្រោះ) និងម៉ូតូជិះធ្វើសកម្មភាព១គ្រឿងផងដែរ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើ កម្លាំងជំនាញបានយកទៅរក្សាទុក​នៅអធិការដ្ឋានននគរបាលក្រុងព្រះសីហនុ ដើម្បីកសាងសំណុំ​រឿង បញ្ជូនទៅការិយាល័យជំនាញ ចាត់ការតាមបន្ត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post