header ads

Sponsor

រិទ្ធី

ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០១៨ ជិតដល់ថ្ងៃកំណត់គឺ ពោលគឺត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ។

ស្របពេលនេះ អគ្គនាយដ្ឋានពន្ធដារបានចេញសេចក្តីជូនដំណឹងស្តីពីការរំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០១៨ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨។

សេចក្តីជូនដំណឹងនេះបានអះអាងថា អនុលោមតាមប្រកាសលេខ៥៣១ សហវ.ប្រក ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការប្រមូលពន្ធលើលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ ការប្រមូលពន្ធនេះនឹងត្រូវបិទបញ្ចប់ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខ។

អគ្គនាយកពន្ធដារបានក្រើនរំលឹកដល់ម្ចាស់យានយន្តទាំងអស់ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ រួសរាន់អញ្ជើញទៅប្រកាសបង់ពន្ធឱ្យបានទាន់ពេលវេលា។

អគ្គនាយកពន្ធដារ ក៏ព្រមានចំពោះម្ចាស់យានយន្តដែលមិនបានបង់ពន្ធឱ្យបានទាន់ពេលវេលាកំណត់ខាងលើ នឹងត្រូងទទួលរងនូវទោសទណ្ឌតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។

តែទោះជាយ៉ាងណា អគ្គនាយកពន្ធដារ ដែលមានឯកឧត្តម គង់ វិបុល ជាអគ្គនាយក បានប្រាប់ថាមានម្ចាស់យានយន្តភាគច្រើនបានប្រកាសបង់ពន្ធរួចរាល់ហើយ។

ជាមួយគ្នានោះដែរ អគ្គនាយកពន្ធដារមានក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ម្ចាស់យានយន្តទាំងអស់នឹងយកចិត្តទុកដាក់គោរពកាតព្វកិច្ចសារពើពន្ធស្របតាមការកំណត់របស់ច្បាប់។  

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post