header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កណ្តាលៈ យ៉ាងតិចមនុស្ស៣នាក់​ ដែលត្រូវជាបងប្អូនបង្កើតនឹងគ្នា បានបាត់ខ្លួន បន្ទាប់ពីហេតុការណ៍​លិចទូកនៅក្នុងទន្លេបាសាក់ វេលាម៉ោង១៤ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល ។ សមត្ថកិច្ចបានសហការជាមួយប្រជាពលរដ្ឋ ស្វែងរកជនរងគ្រោះ ដែលកំពុងបាត់ខ្លួនទាំង៣នាក់នេះ ។

សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះ ឈ្មោះ រិន មករា ភេទប្រុស អាយុ១៩ឆ្នាំ, ឈ្មោះ រិន ស្រីអូន ភេទស្រី អាយុ១៤ឆ្នាំ និងឈ្មោះ រិន ស្រីរ័ត្ន ភេទស្រី អាយុ១២ឆ្នាំ (អ្នកទាំង៣នាក់ជាបងប្អូនបង្កើត) ទីលំនៅភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាងខេត្តកណ្ដាល ។

មុនកើតហេតុ ឈ្មោះ រិន មករា (ជនរងគ្រោះ) និងមិត្តស្រី (ជាសង្សារ) ឈ្មោះ (មិនស្គាល់) ទើបមករស់នៅក្នុងផ្ទះរបស់ខ្លួន បានចំនួន០៣ថ្ងៃមកហើយ បានបបួលគ្នាជិះទូកលេង (តាមដងទន្លេបាសាក់)ដោយពួកខ្លួនមិនចេះបញ្ឆេះម៉ាស៊ីនបើកបរទូក ឈ្មោះ រិន មករា(ជនរងគ្រោះ) បានហៅឪពុករបស់ខ្លួនឈ្មោះ មួង រិន អាយុ៤០ឆ្នាំ មកបញ្ឆេះម៉ាស៊ីនបើកបរទូក ជូនពួកខ្លួនដើរលេង ហើយឈ្មោះមួង រិន ក៍៏បានហៅកូនស្រីបង្កើតរបស់ខ្លួនចំនួន០២នាក់ទៀត ឈ្មោះ រិន ស្រីអូន និងឈ្មោះរិន ស្រីរ័ត្ន ឡើងជិះទូកលេងជាមួយខ្លួន ដែរ។

សមត្ថកិច្ចបញ្ជាក់ថា ពេលដែលទូកបានបើកឃ្លាតចេញពីច្រាំងទន្លេបានចម្ងាយប្រវែងប្រហែល៤០ ម៉ែត្រ ស្រាប់តែមានខ្យល់បក់ខ្លាំងបណ្ដាលឲ្យទូកលិចតែម្ដង ដោយមានការដង្ហើយហៅជួយពីជនរងគ្រោះ ពេលនោះ មានឈ្មោះ វ៉េត ចាន់ភារុន ភេទប្រុស បានហែលទឹកកាន់កាដុងទៅជួយ ពេលហែលទៅដល់ចំនុចកើតហេតុ ឈ្មោះ វ៉េត ចាន់ភារុន បានចាប់ដៃឈ្មោះ មួង រិន អោយស្រវ៉ាតោង កាដុងជាមួយខ្លួន ហើយក៏មានទូកចំនួន០១គ្រឿងទៀតបានអុំមកពីខាងត្រើយ ឃុំកោះអន្លង់ចិន មកជួយសង្គ្រោះ បានឈ្មោះ(មិនស្គាល់) ភេទស្រី១នាក់ទៀត ចំណែកជនរងគ្រោះចំនួន៣នាក់ទៀត មានឈ្មោះ រិន មករា ភេទប្រុស ឈ្មោះរិន ស្រីអូន ភេទស្រី និងឈ្មោះ រិន ស្រីរ័ត្ន ភេទស្រី បានលិចលង់នៅក្នុងទឹកទន្លេ ជាមួយទូកបាត់ឈឹងតែម្ដង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post