header ads

Sponsor

រិទ្ធី

នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស បាននាំយកអាវរងារដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ាន បានអញ្ជើញទៅចែកជូនដល់កងកម្លាំងប្រដាប់អាវុធជួរមុខនៅតំបន់ព្រំដែនកម្ពុជា ថៃ ទិសទី២យោធភូមិភាគទី៤ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ នេះបើយោងតាមការចចុះផ្សាយក្នុងហ្វេសប៊ុកភាតរភាពយុទ្ធជន។

នាយឧត្តមសេនីយ៍ គន់ គីម បានចែកជូនអាវរងាចំនួន៧ ២១៤ ដល់កងកម្លាំងប្រដាប់អាវុធ ដែលឈជើងប្រចាំទិសទី២ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ ក្នុងភូមិអូរគគីកណ្តាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ គន់ គីម មានប្រសាសន៍ថា៖សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះការរស់នៅរបស់បងប្អូនកងទ័ព។ នាយឧត្តមសេនីយ៍ ក៏បានប្រាប់ដល់កងកម្លាំងទាំងអស់ត្រូវយកចិត្តអនុវត្តការងារឱ្យបានល្អ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post