header ads

Sponsor

រិទ្ធី

អង្ករក្រអូបប្រណីតកម្ពុជាបានឈ្នះពានរង្វាន់អង្ករល្អជាងគេបំផុតក្នុងពិភពលោកសម្រាប់ឆ្នាំ២០១៨ ក្នុងចំណោមប្រទេសនានាដែលបានដាក់ប៉ាន់អង្ករសរុបទាំងអស់៣៦សំណាកអង្ករ នៅក្នុងសន្និសីទស្រូវ-អង្ករពិភពលោកលើកទី១០ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨។

សូមបញ្ជាក់ថាកម្ពុជាធ្លាប់បានទទួលពានរង្វាន់អង្ករល្អជាងគេបំផុតក្នុងពិភពលោករយៈពេល៣ឆ្នាំជាប់ៗគ្នាពោលគឺឆ្នាំ២០១២ ២០១៣ និង២០១៤​​ ដោយឡែក ឆ្នាំ២០១៥ ២០១៦ និង២០១៧ កម្ពុជាទទួលបានលំដាប់លេខ២។

សហព័ន្ធស្រូវអង្ករដែលមានឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានដឹកនាំក្រុមប្រឹក្សាភិបាល និងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជាចូលរួមសន្និសីទស្រូវ-អង្ករពិភពលោកលើកទី10 (10th World Rice Conference) បានចូលរួមសន្និសីទស្រូវ-អង្ករពិភពលោកលើកទី១០ (10th TRT World Rice Conference)

រៀបចំដោយ The Rice Trader ចាប់ពីថ្ងៃទី១0-១២ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងឱកាសនេះឯកឧត្តមប្រធានសហព័ន្ធបានធ្វើបទបង្ហាញដោយលើកយកប្រធានបទស្តីពី "Cambodia's Key Export Origin in Focus" មកបង្ហាញជូនដល់អង្គសន្និសីទ ដោយបានសង្កត់ធ្ងន់លើការនាំចេញអង្ករកម្ពុជា ដោយផ្តោតលើអង្ករដែលមានគុណភាពប្រណីត ការធ្វើពិពិធកម្មនិងការពង្រីកទីផ្សារ ការធ្វើទំនើបកម្មសង្វាក់ផលិតកម្មស្រូវអង្ករ និងការឈានទៅការធ្វើការចុះ ម៉ាកសញ្ញាសម្គាល់ភូមិសាស្ត្រ (GI) នៅតំបន់ជុំវិញបឹងទន្លេសាប ដែលមានលក្ខណ:ភូមិសាស្ត្រពិសេស និងមានប្រពៃណីដាំដុះស្រូវដែលមានគុណភាពដ៏យូរលង់ណាស់មកហើយ។

ជាមួយគ្នានេះសហព័ន្ធស្រូវអង្ករកម្ពុជាក៏បានយកអង្ករកម្ពុជា ដើម្បីផ្សព្វផ្សាយគុណភាពអង្ករកម្ពុជាដល់ពាណិជ្ជករអន្តរជាតិដែលបានចូលរួមក្នុងសន្និសីទ និងចូលរួមការប្រកួតអង្ករល្អជាងគេនៅលើពិភពលោកប្រចាំឆ្នាំ២០១៨ផងដែរ។

ស្របពេលជាមួយគ្នានេះដែរ សហព័ន្ធស្រូវ-អង្ករកម្ពុជាបាននិងកំពុងតែខិតខំសហការជាមួយភាគីពាក់ព័ន្ធក្នុងការធ្វើម៉ាកវិញ្ញាតកម្មអង្ករជាតិ “ម្លិះអង្គរ” ដែលបានគ្របដណ្តប់លើអង្ករក្រអូបប្រណីតជាច្រើនរបស់កម្ពុជា។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post